Connect with us

ខ្សែបម្រើ Pedro Chirivella សម្រេចចិត្តទៅចូលរួមក្លិបលីគកំពូលបារាំង Nantes

Premier League៖ ក្លិប Liverpool បានសម្រេចចែកផ្លូវជាមួយខ្សែបម្រើ Pedro Chirivella ដោយគេបានសម្រេចចិត្តទៅចូលរួមក្លិបលីគកំពូលបារាំង Nantes។

កីឡាករអេស្ប៉ាញវ័យ២៣ឆ្នាំ នឹងអស់កិច្ចសន្យាជាមួយ Liverpool ត្រឹមដំណាច់ខែមិថុនានេះ ប៉ុន្តែរូបគេត្រូវបាន Nantes ទាក់ទងនាំយកជាផ្លូវការ ដោយចូលរួមគ្មានតម្លៃខ្លួនផ្ទេរហើយគេបានចុះកិច្ចសន្យាមានសពុលភាពរហូតដល់ដំណាច់រដូវកាល២០២២-២៣។

តាមពិតទៅ Liverpool ក៏បានព្យាយាមបញ្ចុះបញ្ចូល និងផ្តល់កិច្ចសន្យាថ្មីដល់ Pedro Chirivella ដែរ ប៉ុន្តែត្រូវសាមីកីឡាករបដិសេធ។

Pedro Chirivella ជាអតីតយុវជនថ្នាលរបស់ក្លិប Valencia និងត្រូវបាន Liverpool នាំយកមកតាំងពីឆ្នាំ២០១៣ ហើយបានបង្ហាញខ្លួនក្នុងឈុតធំលើកដំបូងក្នុងឆ្នាំ២០១៥។ ក្រោយមក គេត្រូវបានដាក់ឱ្យខ្ចីជើងទៅកាន់ក្លិបនៅហូឡង់ចំនួន២រដូវកាល និងចុងក្រោយក្នុងរដូវកាលនេះទើបត្រឡប់មករួមក្រុមវិញ។ ក្រោមការដឹកនាំរបស់លោក Jurgen Klopp, Pedro Chirivella បានទទួលឱកាសឱ្យលេងលើទីលានសរុបតែ ៥ប្រកួតមុនឈានដល់ការចាកចេញខាងលើ៕

Loading...

ពេញនិយម