Connect with us

ក្រុងសេអ៊ូល នឹងបង្កើតផ្លូវជិះកង់កាន់តែច្រើន ដើម្បីសុខភាពប្រជាជននិងកាត់បន្ថយការកកស្ទះចរាចរណ៍

សេអ៊ូល៖ ក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង នឹងបង្កើតផ្លូវសម្រាប់អ្នកជិះកង់ នៅឆ្នាំ២០២១ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការបំពុលបរិយាកាស និងការប្រើប្រាស់ថាមពល ក៏ដូចជាដើម្បីសុខភាពរបស់ប្រជាជនផងដែរ។

គម្រោងផ្លូវសម្រាប់អ្នកជិះកង់ នឹងត្រូវសាងសង់ឱ្យឆ្លងកាត់ស្ពានចំនួន ៦ ដែលមានចម្ងាយជាង ៧គីឡូម៉ែត្រ ព្រមទាំងសាងសង់ជាផ្លូវអាកាស និងក្រោមដី ដែលមានចម្ងាយជាង ១១គីឡូម៉ែត្រ។ រដ្ឋបាលក្រុងសេអ៊ូល គ្រោងនឹងបញ្ចប់ការសាងសង់ផ្លូវសម្រាប់អ្នកជិះកង់ថ្មី ដែលមានប្រវែងសរុប ២៣,៣ គីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ រដ្ឋបាលក្រុងសេអ៊ូល គ្រោងនឹងបន្ថែមកន្លែងសម្រាប់ដាក់កង់ នៅលើរថភ្លើងក្រោមដី រថយន្តក្រុង និងតាក់ស៊ីផងដែរ។ តាមផែនការ ក្រុងសេអ៊ូល នៅឆ្នាំ២០៣០ នឹងអាចអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗនៅក្នុងក្រុង ដោយការជិះកង់ ក្នុងរយៈពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ៕

ប្រភព៖ Yonhap

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម