Connect with us

លោក Pep Guardiola ថាក្រុម Man city មិនទាន់ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏មមាញឹកនៅពេលខាងមុខនោះទេ

Premier League៖ អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola មានប្រសាសន៍ថា លោកមិនដឹងនោះទេថា កីឡាករនៅក្នុងក្រុមទាំងអស់បានត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមឡើងវិញនៃក្របខ័ណ្ឌ Premier League ឬក៏នៅនោះទេ បន្ទាប់ពីខកខានជាង៣ខែមកនេះ។

ការប្រកួតដំបូងរបស់ Man City នឹងត្រូវប្រកួតជាមួយ Arsenal ដែលដឹកនាំដោយលោក Mikel Arteta ជាអតីតជំនួយការរបស់ Guardiola នៅ Manchester City ។ ហើយការប្រកួតបន្ទាប់មក Man City នឹងទទួលភ្ញៀវក្រុម Burnley នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយធ្វើដំណើរទៅជួប Chelsea នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ និងទៅប៉ះ Newcastle United នៅថ្ងៃអាទិត្យ។


ដោយការប្រកួតដ៏មមារញឹកនេះហើយ លោក Guardiola បាននិយាយថា៖ “វិធីដែលលោកធ្វើឥឡូវនេះគឺលោកកំពុងរៀបចំ តែចំពោះក្រុមផ្សេងទៀតលោកមិនដឹងនោះទេ ហើយប្រសិនបើអ្នកសួរខ្ញុំថាតើក្រុមរបស់ខ្ញុំយ៉ាងមិញទៅហើយ នោះលោកមិនដឹងនោះទេ ព្រោះ ៣ ទៅ ៤ថ្ងៃ យើងត្រូវមានការប្រកួតមួយដង”។ នេះបើយោងតាមរយៈលោកបានប្រាប់អ្នកយកព័ត៌មានរយៈ Zoom Call។

លោក Guardiola បាននិយាយថា កីឡាកររបស់គាត់មានសុខភាពល្អប៉ុន្តែក៏បានបង្ហាញការព្រួយបារម្ភផងដែរថា ពួកគេមានរយៈខ្លីសម្រាប់ការហ្វឹកហាត់ជាក្រុមដើម្បីត្រៀមខ្លួនខណៈក្លិបនៅអាល្លឺម៉ង់ និងអេស្ប៉ាញ មានពេលសម្រាក និងហ្វឹកហាត់បានគ្រប់គ្រាន់ជាង។

លោក Mikel Arteta លោក Guardiola នឹងត្រូវប្រឈមមុខគ្នានៅក្នុងការប្រកួតដំបូងបន្ទាប់ពីអាក់ខាននាពេលកន្លងមក ហើយប៉ុន្មានខែកន្លងមកនេះលោក Guardiola បានបាត់បង់ម្តាយរបស់លោកដោយសារជំងឺរាតត្បាត (COVID-19) ខណៈពេលដែរលោក Arteta ក៏បានឆ្លងជំងឺនេះ ហើយត្រូវដាក់ខ្លួនដាច់ដោយឡែកផងដែរ៕

Loading...

ពេញនិយម