Connect with us

គ្រូបង្គោល Tottenham Hotspur ថា នឹងមិនលេងបែបការប្រកួតមិត្តភាពទេ ពេលប៉ះ Man UTD

Premier League៖ លោក Jose Mourinho គ្រូបង្គោល Tottenham Hotspur កំពុងតែត្រៀមខ្លួនក្នុងការជួបអតីតក្រុមដែលលោកធ្លាប់ដឹកនាំគឺ Manchester United បន្ទាប់ពីរដូវកាល ២០១៩-២០ បានត្រឡប់មកវិញ។

ក្នុងការវិលត្រឡប់មកវិញនេះ លោកថាជំនួបនេះមិនមែនជាជំនួបមិត្តភាពនោះទេ ដោយក្រុមរបស់លោក នឹងប្រយុទ្ធយកពិន្ទុតែម្ដង។

និយាយក្នុងគេហទំព័ររបស់ក្លិបកាលពីពេលកន្លងទៅ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះថា៖ ”យើងនឹងមិនលេងបែបប្រកួតមិត្តភាពទៀតទេ។ យើងគិតហើយថា វានឹងល្អសម្រាប់យើង ប៉ុន្តែពិតជាប្រថុយណាស់។ យើងរៀបចំតាមស្ថានភាពធម្មតាចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ ដូច្នេះនៅថ្ងៃបន្ទាប់នឹងមានភាពមមាញឹក ហើយយើងត្រូវតែសម្របខ្លួនទៅនឹងភាពពិតថ្មីនេះ។ ដើម្បីឱ្យកីឡាករមានអារម្មណ៍លេងជាមួយទីលានដែលគ្មានអ្នកទស្សនា យើងគិតថាពិន្ទុគឺជាគោលដៅដែលយើងប្រយុទ្ធ ទោះបីជាមានអ្នកគាំទ្រឬគ្មាននោះទេ ទាំងយើងនិង Man UTD គឺប្រយុទ្ធយកពិន្ទុ”។

ពេលនេះ Manchester United កំពុងឈរលេខ៥ក្នុងតារាង Premier League មាន ៤៥ពិន្ទុ ខណៈដែល Tottenham Hotspur ឈរលេខ៨មាន ៤១ពិន្ទុ ក្នុង២៩ប្រកួតកន្លងមក៕

Loading...

ពេញនិយម