Connect with us

ទប់ទឹកភ្នែកមិនជាប់ទេ ពេលទស្សនាឈុតពិសេសៗនៃសាច់រឿង “ទេពធីតាព្កុលមាស” (មានវីដេអូ)

កម្សាន្ត៖ អ្វីដែលប្រិយមិត្តកំពុងតែរង់ចាំទស្សនា នឹងមកដល់នៅថ្ងៃនេះហើយ ជាមួយភាពយន្តភាគខ្មែររឿង “ទេពធីតាព្កុលមាស” របស់ស្ថានីយទូរទស្សន៍ CTN។ ប៉ុន្តែនៅពេលនេះ ប្រិយមិត្តអាចទស្សនាបានជាមួយឈុតខ្លីៗនៃ “ទេពធីតាព្កុលមាស” ពិតជាធ្វើឱ្យប្រិយមិត្តមានអារម្មណ៍ថាចង់ស្រក់ទឹកភ្នែកតែម្តង។

ក្នុងឈុតពិសេសៗរបស់រឿង “ទេពធីតាព្កុលមាស” ផលិតករដឹកនាំរឿងបានសម្រឹតសម្រាំងបានយ៉ាងល្អឥតខ្ចោះ ក្នុងការផលិតភាពយន្តភាគខ្មែរបុរាណមួយនេះ។ ពិសេសជាងនេះគឺឈុត អ្នកអង្គម្ចាស់នរោត្តម ជេនណា តួអង្គ ព្កុលមាស គឺត្រូវម្តាយ និងប្អូនស្រី ឆោមផ្កា ធ្វើបានវាយដំជារៀងរាល់ថ្ងៃធ្វើឱ្យ ព្កុលមាស ជួបទុក្ខសោកយ៉ាងខ្លាំង ព្រោះម្តាយចិត្តតិរច្ឆាន គ្មានចិត្តប្រណី។

ឈុតពិសេសៗទាំងអស់នេះ មានភាពទាក់ទាញជាខ្លាំងនៅពេលទស្សនាត្រង់ចំណុចតួអង្គ ព្កុលមាស ស្រក់ទឹកភ្នែក ពេលគេធ្វើបាប ប៉ុន្តែចិត្តមិនដែលថាត្អូញត្អែរ ឬខឹងម្តាយ ប្អូនស្រីនោះទេ សុខចិត្តទ្រាំកាយ លំបាកចិត្ត បៀមទុក្ខតែម្នាក់ឯង។ ភាពយន្តភាគបុរាណខ្មែររឿង “ទេពធីតាព្កុលមាស” នឹងចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៧យប់ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម