Connect with us

ទោះជាត្រូវកា ត់ជើងចោលមួយចំហៀង តែអតីតបវរកញ្ញាកូឡុំប៊ីរូបនេះ នៅតែបង្ហាញស្នាមញញឹមដ៏រឹងមាំ បង្ហាញភាពជឿជាក់ដដែល

កូឡុំប៊ី៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ អតីតបវរកញ្ញាកូឡុំប៊ីឆ្នាំ២០១១ វ័យ ៣២ឆ្នាំ បានបង្ហាញភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំងចំពោះរូបភាពកំពុងសម្រាកលើគ្រែពេទ្យដោយបានកា ត់ជើងចោលមួយចំហៀង។

យោងតាមគណនីយ Instagram របស់នាងផ្ទាល់ បានបញ្ជាក់ថា ដុំសាច់ក្នុងពោះបានបណ្តាលឱ្យជើងខាងឆ្វេងរបស់នាងកង្វះ Ischemia បណ្តាលឱ្យលំហូរឈាមមិនគ្រប់គ្រាន់ទៅក្នុងសរីរាង្គឡើយ។ ទោះជាយ៉ាងណា អតីតបវរកញ្ញាកូឡំប៊ី Alvarez នៅតែមានភាពរឹងមាំ និងភាពជឿជាក់លើរូបរាងរបស់ខ្លួនដដែល។

Alvarez បានបញ្ជាក់ថា នាងអាចពាក់ជើងសិប្បនិម្មិតនាពេលអនាគត ដើម្បីធ្វើនូវអ្វីដែលខ្លួនចូលចិត្ត មិនថា ការរាំ រត់ ជិះកង់ ហែលទឹក និងសកម្មភាពផ្សេងៗទៀតដែលនាងចូលចិត្តនោះទេ។

គួរបញ្ជាក់ដែរថា អ្នកគាំទ្ររបស់អតីតបវរកញ្ញារូបនេះ បានបង្ហាញអារម្មណ៍សោកស្តាយ និងភ្ញាក់ផ្អើលជាខ្លាំង តែទោះជាយ៉ាងណាពួកគេក៏បានចូលរួមលើកទឹកចិត្តដល់នាងគ្រប់ៗគ្នាផងដែរ៕

ប្រភព៖ Kapook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម