ជំងឺកូវីដ១៩ សម្លា ប់ប្រជាពលរដ្ឋអាមេរិក ច្រើនជាងសង្គ្រាមលោកលើកទី១ទៅទៀត
អាមេរិក៖ គិតមកទល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ សហរដ្ឋអាមេរិក រកឃើញពលរដ្ឋរបស់ខ្លួន ដែលស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនច្រើនជាងការស្លាប់របស់កងទ័ពអាមេរិក នៅក្នុងសង្គ្រាមលោកលើកទី១ទៅទៀត។
គិតត្រឹមយប់ថ្ងៃអង្គារម្សិលមិញ អាមេរិក មានចំនួនអ្នកស្លាប់ដោយកូវីដ១៩ កើនដល់ជិត ១១៧០០០នាក់ ខណៈអាមេរិក មានបាត់បង់ទាហានក្នុងសង្គ្រាមលោកលើកទី១ នៅក្នុងចំនួន ១១៦៥១៦ នាក់ នេះបើយោងតាមរបាយការណ៍ពីអាមេរិក។
អាមេរិក រកឃើញអ្នកបានឆ្លងកូវីដ១៩សរុបចំនួនជាង ២,១ លាននាក់ ដែលធ្វើឱ្យខ្លួនគឺជាប្រទេសទីមួយ ដែលមានការរាតត្បាតខ្លាំងបំផុត។ អាមេរិក មិនទាន់បើកព្រំដែននោះទេ សម្រាប់ប្រទេសម៉ិកស៊ិក និងកាណាដា។ យ៉ាងណាមិញ គេអាចបើកព្រំដែននៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ៕
ប្រភព៖ AFP
ប្រែសម្រួល៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍