Connect with us

ផ្លែគូលែន មានផ្ទុកសារធាតុគីមីនាំចូលពីវៀតណាម ត្រូវបានដកហូតដោយអាជ្ញាធរកម្ពុជា

ខេត្តកំពត-កែប៖ នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ នេះ មន្ត្រីសាខា នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកំពត-កែប បានចូលរួមសហការជាមួយ មន្ត្រីគយ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផល បន្លែ ផ្លែឈើ នៅច្រកព្រែកចាក ដែលត្រូវបាននាំចូលពីប្រទេសវៀតណាម។ ជាលទ្ធផល មន្ត្រីជំនាញ បានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិត លើផ្លែ គូលែន។

មន្រ្តីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មកដុតកម្ទេចចោលតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមមុខចំពោះមុខច្បាប់ថែមទៀត៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម