Connect with us

Paul Pogba អាចនឹងត្រូវដាក់អង្គុយមើលក្នុងជំនួបជាមួយ Tottenham Hotspur

Premier League៖ ប្រភពពីសារពត៌មាន Dailymail បានផ្សព្វផ្សាយថា លោក Ole Gunnar Solskjaer គ្រោងនឹងដាក់ខ្សែបម្រើ Paul Pogba អង្គុយបម្រុង អំឡុងពេល Man UTD ត្រូវប្រកួតជាមួយ Tottenham Hotspur នៅថ្ងៃសុក្រខាងមុខនេះ។

Pogba មិនបានលេងចាប់តាំងពីថ្ងៃ Boxing Day ហើយបានបង្ហាញ្លខ្លួនពីរដងប៉ុណ្ណោះ ចាប់តាំងពីខែកញ្ញា នៅពេលការប្រកួតបាល់ទាំងស្រុង ត្រូវបានផ្អាកដោយសារវិបត្តិវីរុសកូរ៉ូណា។

បន្ទាប់ពី Bruno ចាកចេញពី Sporting Lisbon មកចូលរួមជាមួយ Man UTD មកអ្នកគាំទ្ររបស់ក្លិបនេះជាច្រើនសប្បាយចិត្ត ហើយមើលឃើញថា កីឡាករទាំងពីរអាចនឹងលេងជាដៃគូបានល្អនៅតំបន់បម្រើ ប៉ុន្តែថាមិនទាន់បានលេងជាដៃគូនឹងគ្នានៅឡើយទេ នៅពេលចាប់ផ្តើមការប្រកួតជាថ្មីនេះ។

គេជឿថា Pogba ហ្វឹកហាត់បានល្អចាប់តាំងពីស្ថិតក្នុងស្ថានភាពដាក់នៅដាច់ដោយឡែក ប៉ុន្តែគេជឿថា Man UTD កំពុងតែធ្វើការងារជាមួយក្រុមជម្រើសដំបូងដោយគ្មានវត្តមានកីឡាករវ័យ២៧ឆ្នាំរូបនេះ៕

Loading...

ពេញនិយម