Man City នឹងផ្តល់ការលាគ្នាដ៏សក្តិសមមួយដល់ខ្សែបម្រើ David Silva
Premier League៖ ខ្សែបម្រើ David Silva នឹងបញ្ចប់រដូវកាលជាមួយ Manchester City នៅដំណាច់ខែមិថុនា បន្ទាប់ពីគេចំណាយពេលអស់១០ឆ្នាំ បើគិតតាំងពីឆ្នាំ២០១០មក។
ពេលផុតកុងត្រានាពេលខាងមុខនេះ ក្លិបមិនបានបន្តកុងត្រាថ្មីដល់ David Silva ឡើយ ចំណែកឯសាមីខ្លួន ក៏មិនមានការអន់ចិត្តដែរ ដ្បិតគេមានក្រុម Man City នៅជាមួយគេជានិច្ច។
ដោយឡែក Man City បានអះអាងថា ពេលដែលអ្នកគាំទ្របានទទួលការអនុញ្ញាតឱ្យចូលក្នុងទីលានវិញនៅក្នុងការប្រកួត Premier League នោះក្លិបនឹងអញ្ជើញ David Silva មកចូលរួមដើម្បីប្រារព្ធពិធីលាគ្នាដ៏សក្តិសមមួយដល់រូបគេ។
គួរបញ្ជាក់ថា David Silva វ័យ៣៤ឆ្នាំ បានចេញពីក្លិប Valencia មកកាន់ Manchester City នៅឆ្នាំ២០១០។ គេបានបង្ហាញខ្លួនជាង៣០០ ប្រកួត និងរកគ្រាប់បាល់បាន៥៧គ្រាប់ ដោយបានឈ្នះពានរង្វាន់ Premier League ៤ដង, និងពានក្នុងស្រុក ៧ដងជាមួយ Manchester City៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍