Connect with us

ត្រៀមៗ! ភាពយន្តល្បីរបស់ឥណ្ឌារឿង “ព្រះគណេស” នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Mytv វេលាម៉ោង ៩ យប់នេះហើយ

កម្សាន្ត៖ ព្រះដែលបានប្រសូតមកមានរូបកាយខុសពីព្រះដទៃ ប៉ុន្តែមានឬទ្ធិ អំណាចខ្លាំងក្លា និងតែងយកអាសាមិនថាមនុស្ស ឬ ទេវតា ត្រូវបានប្រសិទ្ធនាមថាជា “ព្រះគណេស” ដែលជាព្រះតំណាងឱ្យចំណេះដឹង។

ក្នុងរូបកាយជាមនុស្សដែលមានព្រះហស្ថ ៤ និងព្រះកេសជាដំរី ទ្រង់គឺជាព្រះដែលប្រកាន់ខ្ជាប់នូវសច្ចធម៌ យុត្តិធម៌ និងក្តីសន្តោសក្នុងខ្លួនជានិច្ច។

សាច់រឿងដែលបង្កប់ទៅដោយអត្ថន័យអប់រំមួយនេះ នឹងត្រៀមចាក់បញ្ចាំងជូនទស្សនាចាប់ពីវេលាម៉ោង ៩ យប់នេះតទៅ រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍។ ដូចនេះ ចង់ដឹងថា ភាពយន្តល្បីរបស់ឥណ្ឌារឿង “ព្រះគណេស” បានប្រើយុទ្ធសាស្ត្រ និងក្តីមេត្តាបែបណាខ្លះដើម្បីយកឈ្នះអំពើអាក្រក់ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នានៅយប់នេះ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម