Connect with us

Wolverhampton ចង់នាំយកខ្សែប្រយុទ្ធចិន Wu Lei ពីក្លិប Espanyol

Premier League៖ ក្លិប Wolverhampton នៅក្របខណ្ឌ Premier League ត្រូវបានសារព័ត៌មានចុះផ្សាយពីចេតនាចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិចិន Wu Lei ពីក្លិបអេស្ប៉ាញ Espanyol ។

Wu Lei ទើបតែរកគ្រាប់បាល់ឱ្យ Espanyol កាលពីប្រកួតទល់នឹង Deportivo Alaves ដែលជាជំនួបដំបូងនៃការវិលត្រឡប់មកវិញនៃក្របខណ្ឌ La Liga ក្រោយផ្អាកមួយរយៈដោយសារកូវីដ១៩។

កីឡាករវ័យ២៨ឆ្នាំ បានមកចូលរួមជាមួយក្លិប Espanyol នេះ បាន២រដូវកាល តែបានវិវឌ្ឍខ្លួនជាកីឡាករសំខាន់ និងតែងតែជាប់ក្នុងជម្រើសដំបូងជានិច្ច។

ក្លិប Wolverhampton ដែលមានម្ចាស់ជាជនជាតិចិន ហាក់មានគោលបំណងចង់នាំយក Wu Lei មកបង្ហាញសមត្ថភាពនៅទឹកដីអង់គ្លេសនារដូវកាលបន្ទាប់២០២០-២១។

ចំពោះដំណើរការចរចាររវាងក្លិប Wolverhampton និង Espanyol អាចនឹងចាប់ផ្តើមពីពេលនេះតទៅ ខណៈការសម្រេចចិត្តអាចធ្វើឡើងមុនបញ្ចប់លីគរដូវកាលនេះ។

សូមបញ្ជាក់ថា កាលពីកំឡុងខែមីនា Wu Lei ក៏ជាកីឡាករម្នាក់ ក្នុងចំណោម ៦នាក់របស់ក្លិប Espanyol ដែលត្រូវបានរកឃើញកូវីដ១៩ ប៉ុន្តែក្លិបបានចេញសេចក្តីថ្លែងការណ៍ថា គេបានសះស្បើយហើយ៕

Loading...

ពេញនិយម