Connect with us

បុរសជនជាតិខ្មែរម្នាក់ ដែលទើបត្រឡប់ពីម៉ាឡេស៊ី តាមជើងហោះហើរពិសេស វិជ្ជមានជំងឺកូវីដ១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើបុរសជនជាតិខ្មែរ ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនានេះ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសដែលរកឃើញកើតជំងឺកូវីដ១៩នេះ មានអាយុ ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកអំបិល ខេត្តកោះកុង។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ហើយទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩។ បច្ចុប្បន្ននេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១២៩នាក់ហើយ ក្នុងនោះ ១២៦នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយ ៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

Loading...

ពេញនិយម