Connect with us

ដឹងអត់ថា ចំណតរថយន្តក្រោមដី នៅខាងលិចវត្តភ្នំ មានលក្ខណៈពិសេសអ្វីខ្លះ?

ភ្នំពេញ៖ ចំណតរថយន្តក្រោមដី និងសួនច្បារនៅខាងលើ ស្ថិតនៅចំណុចខាងលិចវត្តភ្នំ ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះហើយ។

ប្រិយមិត្តប្រហែលជាឆ្ងល់ហើយថា តើចំណតរថយន្តក្រោមដីនេះ មានលក្ខណៈពិសេសអ្វីខ្លះ? បើយោងតាមទំព័រហ្វេសប៊ុក “ដើម្បីប្រជាជន រាជធានី”, ចំណតរថយន្តក្រោមដីនេះ មានលក្ខណៈពិសេស ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសុវត្ថិភាព ស្តង់ដារខ្ពស់ ១០ ចំណុចសំខាន់ៗ រួមមាន ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសម្រាប់ចំណតរថយន្ត ប្រព័ន្ធអគ្គីភ័យ ជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ស្លាកសញ្ញា LED សម្រាប់សម្គាល់ទីតាំងចត និងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួតពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែងរថយន្តនិងពេលផ្សែងពេលមានអគ្គីភ័យ ព្រមទាំងប្រព័ន្ធបូមទឹកទំនើបកម្មជាដើម។

ចំណតរថយន្តក្រោមដី ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានពីរជាន់ ដែលអាចផ្ទុករថយន្តបានចំនួន ៣៤០គ្រឿង។ គម្រោងចំណតរថយន្តក្រោមដីនេះ មានការសហការគ្នាដើម្បីធ្វើឱ្យចេញជារូបរាងឡើង ដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនសាងសង់ OCIC ៕

កែសម្រួល៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com