Connect with us

អ្នកនាង អូន សុកាន់ដា ហៅ ខ្ញុង ត្រៀមខ្លួនទទួលសមាជិកថ្មី ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ តារាកំប្លែងរបស់ CBS អ្នកនាង អូន សុកាន់ដា ហៅ ខ្ញុង កំពុងតែរីករាយជាខ្លាំងជាមួយស្វាមីរបស់ខ្លួន គឺលោក កៃដរ ក្នុងការទទួលស្វាគមន៍សមាជិកថ្មី ដែលនឹងលេចមុខមកក្នុងពេលឆាប់ៗនេះ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អ្នកនាង ខ្ញុង Mytvplus បានសង្កេតឃើញអ្នកនាងកំពុងសម្រាកនៅក្នុងមន្ទីពេទ្យ ដើម្បីសម្រាលបុត្រ។ អ្នកនាង ខ្ញុង ក៏បានសរសេរពាក្យពេចន៍ខ្លះៗ៖ ម៉ាមីខ្ញុងកំពុងសម្រាកព្យាបាលហើយត្រៀមទទួលសមាជិកថ្មី
“តើបងប្អូន មានពាក្យជូនពរម៉ាមីទេ?”។

បន្ថែមពីនេះ លោក កៃដរ ដែលជាស្វាមីរបស់អ្នកនាង ខ្ញុង ក៏មានពាក្យអរគុណជាច្រើនផងដែរដូចជា៖”ពាក្យពេចន៍ជូនពររបស់បងប្អូនពុកម៉ែទាំងអស់ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ប្រពន្ធនិងកូនខ្ញុំ ខ្ញុំជាប្តីសូមអរគុណខ្លាំងណាស់”។ ទោះជាយ៉ាងណានោះ យើងនៅមិនទាន់ដឹងថាជាកូនប្រុសឬស្រី នោះឡើយ មានតែរង់ចាំមើលទៅទាំងអស់គ្នា មានដំណឹងបន្ថែម Mytvplus និងជម្រាបជូនតាមក្រោយ៕

ប្រភព៖ អូន សុកាន់ដា (ខ្ញុង)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម