Connect with us

ស្តេចកំប្លែង ទិនហ្វី ដាក់បញ្ចាំផ្ទះវីឡាទាំង ១២ ខ្នងដល់ធនាគារ

ហុងកុង៖ ស្តេចកំប្លែងហុងកុងលោក Stephen Chow (ទិនហ្វី) បានដាក់បញ្ចាំងផ្ទះវីឡាទាំង ១២ ខ្នងដល់ធនាគារ ដោយសារតែវិបត្តិសេដ្ឋកិច្ចក្នុងការបណ្តាក់ទុនលើភាពយន្តថ្មីព្រោះវិបត្តិនៃវីរុសកូវីដ ១៩ ដែលទ្រព្យសម្បត្តិទាំងនោះ Chow បានទិញកាលពីឆ្នាំ ២០០៤ ក្នុងតម្លៃ ៤១ លានដុល្លារ។

ក្រៅពីជាអ្នកដឹកនាំរឿងហើយ Stephen Chow ក៏បានបណ្តាក់ទុកក្នុងមុខជំនួញផ្សេងទៀត ក៏ដូចជាក្នុងវិស័យអចលនទ្រព្យផងដែរ។ Chow ធ្លាប់និយាយថា លោកមានទ្រព្យសម្បត្តិដល់ទៅជិត ៣០០ លានដុល្លារ តែជាក់ស្តែងស្តេចកំប្លែងរូបនេះ បានរស់នៅក្នុងជីវភាពសាមញ្ញជាទីបំផុតដែលជាទូទៅលោកតែងទៅញ៉ាំអាហារនៅភោជនីយដ្ឋានធម្មតាក្នុងទីប្រជុំជន និងជិះកង់ទៅធ្វើការដើម្បីសន្សំសំចៃ ក៏ដូចជាការហាត់ប្រាណផងដែរ។

Stephen Chow បានបញ្ជាក់ថា លោកមានអាយុលើសពី ៥០ ឆ្នាំទៅហើយ ដូចនេះលោកអស់ឱកាសនឹងគិតគូរជីវិតអាពាហ៍ពិពាហ៍ទៀតហើយ អ្វីដែលលោកចង់ផ្តោតលើខ្លាំងបំផុតនោះគឺលើវិស័យសិល្បៈតែមួយគត់។

គួរបញ្ជាក់ដែរថា ដោយសារលោកមិនមានប្រពន្ធ កូនបែបនេះ ក៏មានមតិជាច្រើនបានចោទជាសំណួរថា តើលោកនឹងប្រគល់ទ្រព្យសម្បត្តិឱ្យអ្នកណាក្រោយពេលស្លា ប់ទៅ? Stephen Chow ក៏បានប្រាប់ថា លោកនឹងប្រគល់មួយចំណែកឱ្យបងប្អូនបង្កើត រីឯសេសសល់ទាំងប៉ុន្មានគឺបរិច្ចាគឱ្យសប្បុរសធម៌៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com