Connect with us

មហាជនជាច្រើនកោតសរសើរ តារាម៉ូឌែល កញ្ញា ឃន លាងអេង ពិតជាស្អាតសក្តិសមជាកូនខ្មែរ ក្រោយគ្រងឈុតសម័យបុរាណ

កម្សាន្ត៖ កាលពីថ្មីៗនេះ តារាម៉ូឌែល កូនខ្មែរអង្គរ កញ្ញា ឃន លាងអេង បានធ្វើឱ្យមហាជនជាច្រើនកំពុងមានការចាប់អារម្មណ៍ទៅលើរូបកញ្ញា ក្រោយកញ្ញា បានតុបតែងខ្លួនបែបសម័យបុរាណជាច្រើនយកមកបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។

កញ្ញា ឃន លាងអេង បានគ្រងឈុតសម័យបុរាណជាច្រើន ដែលធ្វើឱ្យកញ្ញាទទួលបានការគាំទ្រ និងការស្រឡាញ់ពីប្រិយមិត្ត នៅពេលដែលកញ្ញាខិតខំលើកស្ទួយសម្លៀកបំពាក់បុរាណខ្មែរ។ ឈុតដែលកញ្ញា ឃន លាងអេង គ្រងនោះមានដូចជា៖ ឈុត (បុត្រីស្តេចដំរីសរ),ឈុត (សម័យលង្វែក),ឈុត (ព្រះនាងរំសាយសក់),ឈុត (ព្រះនាងសោមា) និង ឈុត (រាជនី ពិណ្យសួគ៌ា)។

ឈុត (កូនស្តេចដំរី)

២,ឈុត (សម័យលង្វែក)

៣,ឈុត (ព្រះនាងរំសាយសក់)

ប្រិយមិត្តបានដឹងរួចមកហើយថា កញ្ញា ឃន លាងអេង ជាតារាម៉ូឌែលមួយរូបដែលកំពុងតែមានប្រជាប្រិយភាព ហើយក៏ត្រូវបានបណ្តាផលិតកម្មជាច្រើន កំពុងតែចាប់អារម្មណ៍ទាក់ទងកញ្ញាដើម្បីចូលរួមថតសម្តែង ពិសេសភាពយន្តបុរាណខ្មែរតែម្តង។ កញ្ញា ឃន លាងអេង ក៏សូមអរគុណពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្ររូបគាត់ គាត់នៅតែបន្តលើកស្ទួយសម្លៀកបំពាក់បុរាណបន្តទៀត ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ពីសម្លៀកបំពាក់ដែលបានសល់ពីសម័យបុរាណ៕

៤,ឈុត (ព្រះសោមា)

៥,ឈុត (អប្សរដេញពិណ្យ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម