Connect with us

“កោះកុងក្រៅ” រមណីយដ្ឋានឋានសួគ៌ក្រោមមេឃដែលអ្នកទេសចរមិនគួររំលងឆ

កោះកុង៖ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ កោះកុងក្រៅ ជាកោះធំមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលមាទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ ក្នុងរយៈបណ្តោយប្រមាណ ២២ គីឡូម៉ែត្រ និងទទឹង ៧ គីឡូម៉ែត្រ។

តំបន់ដ៏មានសក្តានុពលមួយនេះសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះជាច្រើន ព្រមទាំងឆ្នេរខ្សាច់សក្បុសបានបង្អួតសម្រស់នៅតំបន់មាត់សមុទ្ទដ៏ធំល្វឹងល្វើយនាទឹកដីខេត្តកោះកុង។ មិនត្រឹមតែប៉ុណ្ណោះ កោះមួយនេះហ៊ុមព័ទ្ធទៅដោយឆ្នេរចម្ការដូងទាំង ៦ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាតបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនានៅទីនោះផងដែរ។

ម៉្យាងទៀត ទឹកជ្រោះចំនួន ១០ កន្លែងដែលមាន ៣០ ជាន់ ព្រមទាំងសត្វផ្សោតពណ៌ស-ខ្មៅ ក៏ជាចំនុចមួយដែលបានអន្ទងចិត្តអ្នកទេសចរទាំងអស់ឱ្យទៅកម្សាន្តនៅទីនោះប្រកបដោយអារម្មណ៍ស្រស់ស្អាតជាទីបំផុត៕

រូបភាព៖ Smey Traveller

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com