Connect with us

ខ្យងចំពុះទា សត្វដ៏មានតម្លៃដែលអាចជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលគេពុំសូវបានដឹង

កោះកុង៖ ក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់សហគមន៍ក្នុងខេត្តកោះកុង បង្កើនការចិញ្ចឹមខ្យងចំពុះទា ខណៈខ្យងប្រភេទនេះ មានតម្រូវការទីផ្សារខ្ពស់ ដែលនឹងជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង។

ខ្យងចំពុះទា នៅបរទេស គេល្បីល្បាញឈ្មោះណាស់ ដោយសារវាមានរស់ជាតិឆ្ងាញ់ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជាវិញ ប្រជាពលរដ្ឋហាក់មិនសូវស្គាល់ទេ។ នៅបរទេស ខ្យងប្រភេទនេះ មានតម្លៃចាប់ពីជិត១០ដុល្លារអាមេរិកឡើងទៅក្នុងមួយគីឡូក្រាម ប៉ុន្តែសម្រាប់ប្រជាសហគមន៍ នៅខេត្តកោះកុង អាចចិញ្ចឹមលក់បាន ក្នុងមួយគីឡូក្រាមថ្លៃត្រឹមតែ ២៥០០ ដល់ ៣០០០រៀលប៉ុណ្ណោះ ដោយសារតែខ្វះទីផ្សារ និងការចាប់អារម្មណ៍ពីប្រជាជនចំពោះគុណប្រយោជន៍របស់វា ទៅលើមុខម្ហូបដែលមានរស់ជាតិឆ្ងាញ់។ នេះបើយោងតាមប្រសាសន៍របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នាពេលថ្មីៗនេះ។

សូមជម្រាបថា ប្រជាសហគមន៍ដែលកំពុងចិញ្ចឹមខ្យងចំពុះទានៅក្នុងខេត្តកោះកុងមានចំនួន​៣កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប ដែលទី១ មាននៅតំបន់មុខលំហរពាមក្រសោបចាស់ ទី២ មាននៅកោះកាង និងទី៣ នៅចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។

ក្រសួងបរិស្ថាន បានជំរុញឱ្យបណ្ដាសណ្ឋាគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជា ចូលរួមទិញខ្យងចំពុះទា ពីប្រជាពលរដ្ឋ ដើម្បីលើកទឹកចិត្តដល់សហគមន៍ក្នុងការបង្កើនការចិញ្ចឹម៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទ៖ លាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com