Connect with us

កង់ល្អៗ ឥឡូវកំពុងត្រូវប៉ាន់ចោរ, អ្នកនិយមជិះកង់សូមប្រុងប្រយ័ត្ន

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានករណីលួចកង់មួយ បានកើតឡើងនៅផ្ទះជនរងគ្រោះនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលនិយមជិះកង់ នៅរយៈពេលចុងក្រោយនេះ។

យ៉ាងណាក៏ដោយ ជនសង្ស័យដែលមានអាយុ ២៩ឆ្នាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបានហើយ, ហើយជនសង្ស័យ ប្រឈមមុខនឹងបទលួច (លួចកង់)។ ចំពោះកង់ដែលជនសង្ស័យបានលួច គឺជាកង់ម៉ាកល្បី ដែលមានតម្លៃរហូតដល់ខ្ទង់ពាន់ដុល្លារឯណោះ។

សូមជម្រាបថា បច្ចុប្បន្ន គេសង្កេតឃើញ ប្រជាពលរដ្ឋ ហាក់បែរទៅចាប់អារម្មណ៍ការជិះកង់ជាលក្ខណៈជាក្រុម ឬជិះទោល ដើម្បីសុខភាព និងការកម្សាន្តផងដែរ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម