១ ក្រុម ១៦ នាក់ បានឆ្លងវីរុសកូវីដ១៩ ទាំងអស់ ក្រោយទៅកម្សាន្តនៅបារមួយក្នុងរដ្ឋ Florida
អាមេរិក៖ គ្រាន់តែកន្លែងកម្សាន្ត ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញភ្លាម មនុស្សម្នានាំគ្នាទៅកម្សាន្តនៅបារមួយកន្លែងក្នុងរដ្ឋផ្លរីដា ក្នុងនោះដែរសមាជិក ១ ក្រុមមានគ្នា ១៦ នាក់ បានប្រាប់ថា ពួកគេបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ ទាំងអស់ ក្រោយទៅកម្សាន្តនៅទីនោះរួច។
សមាជិកទាំង ១៦ នាក់បានបញ្ជាក់ថា ពួកគេនាំគ្នាទៅកម្សាន្តនៅទីនោះ ដើម្បីជប់លៀងពិធីខួបកំណើតមិត្តភ័ក្តិ។ ត្បិតមនុស្សកកកុញក៏ពិតមែន ប៉ុន្តែមិនមាននាក់ពាក់ម៉ាសការពារឡើយ ទីបំផុតម្នាក់ៗត្រូវបានឆ្លងវីរុសកូវីដទាំងអស់គ្នា ដែលវាពិតជាឆាប់រហ័សស្ទើរមិនអាចទទួលយកបាន។
សមាជិកក្រុម ៣ នាក់ បានរំឭកដល់ទាំងអស់គ្នាជាសាធារណៈ កុំឱ្យមានការធ្វេសប្រហែស ដោយសារវីរុសដ៏កាចសាហាវមួយនេះនៅបន្តរាតត្បាតមិនទាន់ចប់នៅឡើយ។ ហើយក៏អំពាវនាវឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បើទោះបីជាការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយក៏ដោយ៕
(ទស្សនាវីដេអូ)
ប្រភព៖ CNN
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍