Connect with us

ខ្សែប្រយុទ្ធ Pedro គ្រោងនឹងចូលរួមជាមួយ Roma ដោយឥតតម្លៃខ្លួនផ្ទេរ

Premier League៖ មានសេចក្តីរាយការណ៍ថា ខ្សែប្រយុទ្ធ Pedro របស់ក្លិប Chelsea គ្រោងនឹងចូលរួមជាមួយក្លិប Roma នៅក្របខណ្ឌ Serie A នៅរដូវក្តៅនេះ ដោយឥតតម្លៃខ្លួនផ្ទេរ។

ខ្សែបម្រើ វ័យ៣៣ឆ្នាំរូបនេះ នឹងចប់កិច្ចសន្យានៅរដូវក្តៅ ហើយ គេជឿថា ការមកដល់របស់ខ្សែប្រយុទ្ធពីររូបគឺ Hakim Ziyech និង Timo Werner បង្ហាញថា Pedro ទំនងជាមិនអាចនៅបន្តទៀតបានទេ។

Pedro ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងលេងជាមួយក្លិប Roma ប៉ុន្តែការខ្វែងគំនិតគ្នាក្នុងចំណោមថ្នាក់ដឹកនាំរបស់ក្លិបនេះអាចនឹងបង្វែរទិសដៅរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះទៅក្លិប Valencia វិញ៕

Loading...

ពេញនិយម