Connect with us

លោក Mikel Arteta និយាយថាមិនច្បាស់លាស់នោះទេចំពោះអនាគតរបស់ David Luiz

Premier League៖ អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយថា ខ្សែការពារ David Luiz ដែលលេងឱ្យ Arsenal ទល់នឹង Mancheter City ហើយបរាជ័យ ៣-០ នៅ Premier League កាលពីកន្លងទៅនោះ អាចជាការប្រកួតចុងក្រោយរបស់កីឡាករប្រស៊ីលរូបនេះ។

Luiz បានប្ដូរចូលនាទី ទី ២៣ ជំនួសកីឡាករ Pablo Mari ដែលរងរបួសនោះ ប៉ុន្តែរូបគេបែរជាបង្កកំហុសនៅក្នុងការប្រកួតទៅវិញ ដែលជាចំណែកមួយធ្វើឱ្យការប្រកួតមានការប្រែប្រួលខ្លាំងផងដែរ។

ក្នុងនោះកិច្ចសន្យារបស់ Luiz នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនានេះហើយ ស្របពេលដែលោក Mikel Arteta ត្រូវបានគេសួរថាតើ Luiz អាចនឹងមានអនាគតបន្តលេងនៅឯក្លិបដែរ ឬទេ? Arteta បាននិយាយថា លោកមិនដឹងនោះទេ សម្រាប់លោកគឺបើកចំហរ ហើយលោក នឹងការពារ Luiz តាមដែរអាចធ្វើទៅបាន។

យ៉ាងណាមិញ Arteta ក៏បានលើកឡើងនូវការបរាជ័យទល់នឹង Manchester City ជា បទពិសោធន៍ និងត្រៀមខ្លួនសាជាថ្មីនៅពេលដែល Arsenal ជួប Brighton នៅក្នុងយុទ្ធនាការរបស់ពួកគេក្នុង ក្របខណ្ឌ Premier League ជាបន្តទៀត៕

Loading...

ពេញនិយម