Connect with us

ប្រធានអង្គការមូលនិធិកម្ពុជាលោក Scott Neeson បង្ហាញអារម្មណ៍រំភើបសាជាថ្មី ក្រោយកុមារដែលលោកខំបណ្តុះបណ្តាលបានជាប់អាហាររូបករណ៍នៅសាលាល្បីមួយ

ភ្នំពេញ៖ លោក Scott Neeson ជាបុគ្គលមួយរូបដែលបានជួយកុមារកម្ពុជាជាច្រើនពីគំនរសំរាម និងពីគ្រួសារដែលមានជីវភាពខ្វះខាតឱ្យមានឱកាសសិក្សាតាំងពីតូចរបស់ដល់ធំដឹងក្តី បញ្ចប់ថ្នាក់បរិញ្ញាបត្រ និងខ្លះទៀតបានបញ្ចប់ការសិក្សានៅក្រៅប្រទេសក៏មានដែរ។

សម្រាប់ម្សិលមិញនេះដែរ លោក Scott Neeson បានចែករំលែកពីកុមារមួយរូបទៀតហើយដែលមិនបានធ្វើឱ្យលោកអស់សង្ឃឹមដោយរូបគេ បានខិតខំប្រឹងប្រែងសិក្សារហូតបានបញ្ចប់ថ្នាក់មតេយ្យក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF)។

ក្មេងប្រុស វណ្ណៈ គឺជាក្មេងដែលកើតក្នុងគ្រួសារក្រីក្រមួយ និងត្រូវបានលោក Scott យកមកបណ្តុះបណ្តាល។ ដោយពេលនេះ វណ្ណៈ បានជាប់អាហាររូបករណ៍ពេញថ្លៃនៅសាលាអន្តរជាតិល្បីមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលនេះ បានធ្វើឱ្យម្តាយរបស់ វណ្ណៈ និងប្រធានអង្គការ CCF លោក Scott មានមោទនភាពជាខ្លាំង រីឯមហាជនជាច្រើន ក៏បានចូលរួមត្រេកអរ និងជូនពរកុមាររូបនេះឱ្យទទួលបានជោគជ័យនាពេលអនាគតផងដែរ៕

ប្រភព៖ Scott Neeson

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម