Connect with us

Liverpool ដំឡើងបន្ទប់ផ្លាស់សម្លៀកបំពាក់ផ្ទាល់ខ្លួននៅកីឡដ្ឋានរបស់ Everton

Premier League៖ សារពត៌មាន The Sun ឱ្យដឹងថា ក្លិប Liverpool បានដំឡើងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅកីឡដ្ឋាន Godison ដែលជាកីឡដ្ឋានរបស់ក្លិប Everton។

Liverpool បានដំឡើងបន្ទប់ផ្លាស់សម្លៀកបំពាក់ចំនួន ២បន្ទប់ នៅផ្នែកមួយនៃស្តាតរបស់ Everton។

មានសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា Everton បានប្រកាសប្រើប្រាស់បន្ទប់ផ្លាស់សម្លៀកបំពាក់ទាំងខាងម្ចាស់ផ្ទះ ទាំងខាងភ្ញៀវ ដោយទុកបម្រុងសម្រាប់បុគ្គលិកក្លិប ដើម្បីបង្កើតឱ្យមានគម្លាតសង្គម។

ដោយសារតែរឿងនេះហើយ ទើប Liverpool ដំឡើងបន្ទប់ចំនួន ២នៅក្រៅកីឡដ្ឋាន Everton នេះបើតាម The Sun៕

Loading...

ពេញនិយម