Connect with us

រឿងហូលីវូដចំនួន ៦ ដែលបានដំណើរការផលិតឡើងវិញ ក្រោយវិបត្តិកូវីដ១៩ធូរស្រាល

បរទេស៖ វិបត្តិកូវីដ១៩ បានប៉ះពាល់ដល់វិស័យជាច្រើន តួយ៉ាងវិស័យភាពយន្ត បានផ្អាកដំណើការផលិត ដើម្បីបង្ការនូវការចម្លងជំងឺនេះ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ សង្កេតឃើញថា ប្រទេសជាច្រើន បានចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្តឹងចំពោះវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ដែលបានអនុញ្ញាតឱ្យផលិតកម្មមួយចំនួន ចាប់ផ្ដើមដំណើរការផលិតខ្សែភាពយន្តរបស់ខ្លួនឡើងវិញ។

ខាងក្រោមនេះ ជាខ្សែភាពយន្តហូលីវូដចំនួន ៦ បានដំណើរការផលិតឡើងវិញ៖

១- Avatar 2 ៖ ជាវគ្គបន្តពីភាពយន្តរឿង Avatar ដែលដាក់បញ្ចាំងពីឆ្នាំ២០០៩ និងជារឿងដ៏ល្បីល្បាញ បែបវិទ្យាសាស្ត្រ។

២- Jurassic World: Dominion៖ ជាភាពយន្តបង្ហាញពីរឿងរ៉ាវសត្វដាយណូស័រ ដែលនឹងចាប់ផ្ដើមថតឡើងវិញ។

៣- Elvis Presley៖ តួសម្ដែង លោក Tom Hanks និង ភរិយាលោកស្រី Rita Wilson បានឆ្លងជំងឺកូវីដ១៩ បណ្ដាលឱ្យផ្អាកការផលិត ប៉ុន្តែអ្នកទាំងពីរ បានជាសះស្បើយហើយ។

៤- Mission: Impossible 7៖ សាច់រឿងរៀបរាប់ពីភ្នាក់ងារចារកម្ម ដែលសម្ដែងដោយលោក Tom Cruise បានបន្តការផលិតឡើងវិញ បន្ទាប់ពីផ្អាកកាលពីខែកុម្ភៈ។

៥- The Little Mermaid៖ ជាខ្សែភាពយន្ត ដែលត្រូវបានថតសាឡើងវិញ តាមគំនូរជីវចល The Little Mermaid ។

៦- The Batman៖ ខ្សែភាពយន្តរឿង មនុស្សប្រចៀវ ថ្មី ដែលចាប់ផ្ដើមការថតនៅខែកុម្ភៈ ប៉ុន្តែបានផ្អាកដោយសារតែវិបត្តិកូវីដ១៩៕

ប្រភព៖ BBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម