Connect with us

ពិតជាល្បីដូចគេថាមែន! ភាពយន្តឥណ្ឌារឿង “ព្រះគណេស” ចាក់ផ្សាយភ្លាមមានអ្នកគាំទ្រចូលទស្សនាច្រើនលើសពីការរំពឹងទុក

កម្សាន្ត៖ ធ្លាប់តែឮ ព្រះគណេស ព្រះវិស្ណុ ព្រះព្រហ្ម និងព្រះជាច្រើនអង្គទៀតតាមរយៈការសិក្សាកន្លងមក ប៉ុន្តែ ពេលនេះប៉ុស្ថិ៍ទូរទស្សន៍ MyTV បានពាំនាំយកនូវភាពយន្តល្បីឥណ្ឌាប្រជុំដោយព្រះជាច្រើនអង្គដែលលោកអ្នកធ្លាប់បានឮ មកប្រជុំក្នុងភាពយន្តល្បីក្នុងរឿង “ព្រះគណេស”។

រឿងភាគឥណ្ឌាដែលទស្សនិកជនជាច្រើនទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកនេះ ត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងផេក MyTV ជាផ្លូវការកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា នេះឃើញថា សន្ទុះនៃការគាំទ្រពិតជាស្ទុះឡើងគួរឱ្យកត់សម្គាល់។

ចូលដល់ភាគ២ ដែលបានចាក់ផ្សាយកាលពីម្សិលមិញនេះ ព្រះម៉ែ ប៉ាវ៉ាវទី បានធ្វើពិធីបង្អត់អាហារដោយការប្តេជ្ញាចិត្តបានសម្រេចអស់រយៈពេលជាយូរដើម្បីសុំ បុត្រ ១ព្រះអង្គដែលមានបុគ្គលិកលក្ខណៈ មានចំណេះដឹងដូចព្រះព្រហ្ម ពូកែហើយរុងរឿងដូចព្រះវិស្ណុ និងមានក្តីស្រលាញ់ ព្រមទាំងទឹកចិត្តល្អដូចព្រះសិវៈ។

ស្របពេលដែលព្រះម៉ែ ប៉ាវ៉ាវទី ទទួលបានជោគជ័យលើការបួងសួងសុំបុត្រ ១ព្រះអង្គនេះ ក៏មានបញ្ហាមួយបានកើតឡើងផងដែរ ដោយតួអង្គចិត្តអាក្រក់កាចាស៊ូ មានភាពលោភលន់ចង់គ្រប់គ្រងភពទាំង ៣ ដែលអាចធ្វើឱ្យពិភពលោកវិនាសបាន។

ការផ្សាយផ្ទាល់ចំនួន ២ ភាគនេះ ឃើញមានទស្សនិកគាំទ្រ និងសរសើរពីសាច់រឿង ក៏ដូចជាការសម្តែងបានល្អឥតខ្ចោះពីតួអង្គនីមួយៗផងដែរ។ ដូចនេះ ចង់ដឹងថា ភាគបន្ទាប់ទៀត នឹងមានរឿងអ្វីកើតឡើងខ្លះ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាវេលាម៉ោង ៩ យប់រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ លើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ MyTV៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម