Connect with us

លោក Zinedine Zidane បញ្ចាក់ថា ទំនាក់ទំនងលោកនិង Gareth Bale គឺធម្មតានោះទេមិនមានបញ្ហាអ្វីនោះឡើយ

La Liga៖ លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានបដិសេធដែលប្រព័ន្ធផ្សព្វផ្សាយ បានចុះផ្សាយថា ទំនាក់ទំនងរបស់លោកជាមួយ Gareth Bale មានភាពមិនចុះសម្រុងគ្នានោះគឺមិនពិតនោះឡើយ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានប្រាប់ក្រុមអ្នកកាសែតនៅឯសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកគោរពយ៉ាងខ្លាំងចំពោះអ្វីដែល Bale បានធ្វើ ហើយលោកមិនអាចហាមឃាត់អ្វីដែលអ្នកសរសេរព័ត៍មានបានចុះផ្សាយរូបលោកនិង Bale នោះទេ តែជាការពិតទំនាក់ទំនងលោកគឺធម្មតា។

ហើយអ្វីដែលសំខាន់នៅរដូវកាលនេះ លោក Zinedine Zidane ថាលោកនិងផ្តោតអារម្មណ៍លើការប្រកួតដែលនៅសល់របស់ Real Madrid ជាពិសេសគឺ UEFA Champion League ដែលគ្រោងធ្វើឡើងនៅទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់។

ក្នុងនោះដែរ លោក Zidane ក៏បានផ្ដោតអំពីការវិលត្រឡប់ចូលទីលានវិញរបស់ កីឡាករអន្តរជាតិកូឡុំប៊ី James Rodriquez និង Eden Hazard ផងដែរ បន្ទាប់ពីបានជាសះស្បើយពីការរងរបួសកជើង អំឡុងពេលវិបត្តិ Covid19 ៕

Loading...

ពេញនិយម