Connect with us

ទោះបីជា លី សៀវឡុង ស្លា ប់អស់រយៈពេល ៤៧ ឆ្នាំក្តី តែលោកនៅតែមានឥទ្ធិពលដល់ប្រជាជនចិនជំនាន់ក្រោយ

ប្រទេសចិន៖ Bruce Lee ឬ លី សៀវឡុង បានធ្វើឱ្យពិភពលោកស្គាល់ប្រទេសចិនកាន់តែច្បាស់តាមរយៈក្បាច់គុនកុងហ្វូដែលមនុស្សភាគច្រើនលើពិភពលោកសុទ្ធតែបានស្គាល់។ ទោះបីជាក្នុងពេលបច្ចុប្បន្នកូនកាត់ចិន-អាមេរិក រូបនេះលែងមានវត្តមានលើពិភពលោកនេះក្តី តែក្បាច់គុនកុងហ្វូនៅតែមាននឥទ្ធិពលដល់ក្មេងៗជំនាន់ក្រោយហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់។

លី សៀវឡុង បានបង្ហាញពីទេពកោសល្យពិសេសរបស់ខ្លួនដល់ពិភពលោកឱ្យយល់ច្បាស់ពីក្បាច់គុនចិន។ មកទល់បច្ចុប្បន្ន ឃើញថាក្បាច់គុន កុងហ្វូ តែងបង្ហាញវត្តមានក្នុងការប្រកួត Ultimate Fighting Championship (UFC) ដែលក្មេងៗជនជាតិចិនបានគោរព ឱ្យតម្លៃ និងមានមោទនភាពជាខ្លាំង។

អ្នកជំនាន់ក្រោយជាច្រើនរូបដែលបានគាំទ្រក្បាច់គុន កុងហ្វូ បានបង្ហាញអារម្មណ៍រំភើបចំពោះការហ្វឹកហាត់ក្បាច់គុននេះថា៖ “អ្វីដែលខ្ញុំបានរៀនពីគាត់ (Bruce Lee) គឺថា អ្នកចម្បាំងត្រូវតែមានកម្លាំង ហើយអ្នកចម្បាំងត្រូវតែជឿជាក់ ខ្ញុំគិតថា គាត់គឺជាអ្នកប្រយុទ្ធពិតប្រាកដដែលតំណាងឱ្យស្នូលនៃក្បាច់គុនចិន”។

គួររំលឹកដែរថា លី សៀវឡុង បានស្លា ប់ក្នុងវ័យទើបតែ ៣២ ឆ្នាំប៉ុណ្ណោះ ទោះជាយ៉ាងណាអ្នកក្បាច់គុនដែលបានវិវឌ្ឍខ្លួនជាតារាសម្តែងរូបនេះ បានសាងសមិទ្ធផលដោយបន្សល់ទុកនូវក្បាច់គុនដ៏វិសេសវិសាលសម្រាប់អ្នកជំនាន់ក្រោយ ក៏ដូចជាប្រទេសដទៃទៀតឱ្យស្គាល់ច្បាស់ក្រោយ ៤៧ ឆ្នាំនៃការស្លា ប់របស់លោក៕

ប្រភព៖ Asiaone

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម