Connect with us

តម្លៃសត្វស្វាកើនឡើងមួយជា ១០ ខណៈអ្នកវិទ្យាសាស្រ្តត្រូវការច្រើនសម្រាប់តេស្តវ៉ាក់សាំង COVID-19

ក្នុងមន្ទីរពិសោធន៍មួយរបស់ប្រទេសចិន អ្នកវិទ្យាសាស្ត្រកំពុងខិតខំបង្កើតវ៉ាក់សាំងវីរុសកូរ៉ូណា និងកំពុងជួបបញ្ហាសត្វស្វាឡើងថ្លៃ ដោយថាសត្វស្វាមានចំនួនមិនគ្រប់គ្រាន់សម្រាប់ធ្វើតេស្ដ ខណៈវ៉ាក់សាំងនេះគ្រោងនឹងធ្វើការតេស្ដលើមនុស្សនៅបរទេសផងដែរ។

ក្រុមហ៊ុនYisheng Biopharmaមានទីតាំងនៅទីក្រុងShenyang ដែលត្រូវបានស្គាល់ក្នុងការផលិតវ៉ាក់សាំងឆ្កែឆ្កួតបានខិតខំបង្កើតវ៉ាក់សាំងវីរុសកូរ៉ូណាថ្មីនេះតាំងពីមានការផ្ទុះឡើងកាលពីខែមករាមកម្ល៉េះ។

វ៉ាក់សាំងកំពុងស្ថិតក្នុងដំណាក់កាលតេស្ដលើសត្វ។ ក្រោយពីចាក់ទៅលើទន្សាយ និងកណ្ដុរ គេទទួលបានលទ្វផលល្អដោយសត្វទាំងនេះមានកម្រិតអង់ទីករខ្ពស់។ វ៉ាក់សាំងនេះគឺមិនត្រឹមតែការពារអ្នកមានសុខភាពល្អពីការឆ្លងវីរុសទេ តែនៅអាចព្យាបាលអ្នកជំងឺCOVID-19ទៀតផង។

សម្រាប់វ៉ាក់សាំងនេះ ដំណាក់កាលបន្ទាប់គឺតេស្ដទៅលើសត្វស្វាដែលសត្វស្វាចេះតែមានតម្លៃកើនឡើងខ្លាំងដោយសារការកើនឡើងនៃតម្រូវការពីមន្ទីរពិសោធន៍ផ្សេងៗ។ ក្រុមហ៊ុនYishengធ្លាប់ទិញសត្វស្វាមួយក្បាលតម្លៃចន្លោះ$១ ៤០០ ទៅ$២ ៨០០ ប៉ុន្តែបច្ចុប្បន្នតម្លៃសត្វស្វាឡើងគុណនឹងដប់ទៅហើយ។ ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់សត្វស្វាដល់មន្ទីរពិសោធន៍នានាដ៏ធំមួយដែលនាំចេញសត្វស្វា ២០ ០០០ក្បាលកាលពីឆ្នាំទៅ និងប្រើប្រាស់សត្វស្វាក្នុងការស្រាវជ្រាវក្នុងប្រទេស ១៨ ០០០ក្បាល។

ក្រុមហ៊ុនYishengបានចំណាយទឹកប្រាក់ប្រហែល ៣លានដុល្លារអាមេរិកសម្រាប់ការផលិតវ៉ាក់សាំងជាមួយនឹងគម្រោងផលិតវ៉ាក់សាំងនៅប៉ុន្មានខែបន្ទាប់ដែលរំពឹងថាអាចដាក់ឱ្យប្រើប្រាស់បានក្នុងឆ្នាំនេះ។ ម៉្យាងទៀត ក្រុមហ៊ុនក៏គ្រោងនឹងតេស្ដសាកល្បងលើមនុស្សនៅសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសសិង្ហបុរី និងប្រទេសអូស្ត្រាលីផងដែរ។

គិតមកដល់ថ្ងៃទី១៩ ខែមិថុនា អ្នកឆ្លងជំងឺ COVID-19 ទូទាំងពិភពលោកមានចំនួនជាង ៨,៥ លានករណី ក្នុងនោះអ្នកជាសះស្បើយមានជាង ៤, ៥លាននាក់ និងអ្នកស្លាប់ ៤៥ម៉ឺននាក់៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com