Connect with us

កម្ពុជា មើលឃើញ បាតុភូតសូរ្យគ្រាស ជិត៤០%

ភ្នំពេញ៖ ប្រជាជននៅក្នុងទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក នឹងបានឃើញបាតុភូតសូរ្យ នៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់ប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរ ក៏អាចមើលឃើញបាតុភូតសូរ្យគ្រាសនេះ ចាប់ពីពេលរសៀល។

ចំពោះរាជធានីភ្នំពេញ ប្រជាពលរដ្ឋ អាចមើលឃើញសូរ្យគ្រាស រយៈពេល២ម៉ោងនិង ៤៥នាទី ចាប់ពីម៉ោង ១:៣០នាទីរសៀល ដល់ម៉ោង ០៤:១៦នាទីរសៀល។ ប្រជាពលរដ្ឋ អាចមើលឃើញសូរ្យគ្រាស យ៉ាងច្រើនបំផុតជិត ៤០% នៅម៉ោង ៣:០១រសៀល។ នេះបើយោងតាមការព្យាកររបស់ Time and Date ។

យ៉ាងណាក៏ដោយ ការអាចមើលឃើញឬយ៉ាងណានោះ អាស្រ័យលើធាតុអាកាសផងដែរ ខណៈការព្យាករឧតុនិយម បានឱ្យដឹងថា រាជធានីភ្នំពេញ នឹងអាចមានពពក និងភ្លៀងធ្លាក់ នៅពេលរសៀលស្អែកនេះ។ សូមបញ្ជាក់ថា បណ្ដាខេត្តផ្សេងៗ ក៏អាចមើលឃើញសូរ្យគ្រាសនេះផងដែរ។

ដើម្បីមើលសូរ្យគ្រាស MyTV Plus សូមណែនាំឱ្យប្រើប្រាស់ហ្វីលពណ៌ខ្មៅ ឬឧបករណ៍សម្រាប់ទស្សនាសូរ្យគ្រាស ដើម្បីជៀសវាងប៉ះពាល់ភ្នែក៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម