Connect with us

៩ខែ មានជនសង្ស័យ ជាង ១ម៉ឺន ៣ពាន់នាក់ ត្រូវបានឃាត់ខ្លួននៅទូទាំងប្រទេស ដោយសារតែពាក់ព័ន្ធ នឹងករណីបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យចំនួន ១៣ ៦៩១នាក់ ក្នុងនោះស្រី ១,២៦៩នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្រ្កាបគ្រឿងញៀន នៅទូទាំងប្រទេស ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៨ នេះបើយោងតាមរបាយការណ៍ពី អគ្គស្នងការនគរបាលជាតិ ។


យោងតាមរបាយការណ៍ ក៏បានអោយដឹងផងដែរថា រយៈពេល៩ខែ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន៦,២០៥ករណី ចាប់យកគ្រឿងញៀនគ្រប់ប្រភេទសរុប១៥៣.២៣គីឡូក្រាម និង ៧៩០កញ្ចប់ កញ្ឆាក្រៀម៦៥.៣៥គីឡូក្រាម កញ្ឆាស្រស់២៣៤,២៨៣។


របាយការណ៍ ក៏បានឲ្យដឹងដែរថា ក្នុងចំណោមប្រតិបត្តិការ មានករណីជួញដូរ ៤,០៧១ ករណី ឃាត់ខ្លួនមនុស្ស៧,២៤២នាក់, ករណីសំយោគ-កែច្នៃ ២ករណី ឃាត់ខ្លួនមនុស្ស៥នាក់, ករណីដាំដុះ១៣ករណី ឃាត់ខ្លួនមនុស្សម្នាក់, ករណីប្រើប្រាស់ ២,១១៨ករណី ឃាត់ខ្លូនមនុស្ស ៧,២៤២នាក់ ។ ដោយឡែក សម្រាប់ការអនុវត្តតាមដីកា បានចំនួន២១៦ ឃាត់ខ្លួនមនុស្ស២១២នាក់ ។


មានការកត់សម្គាល់ផងដែរថា រយៈពេល៩ខែ ឆ្នាំ២០១៨នេះ សកម្មភាពបង្ក្រាបករណីធំៗ ដែលមានសារធាតុញៀនចាប់ពី១គីឡូក្រាមឡើង មានចំនួន៤២ករណី ចាប់យកសារធាតុញៀនសរុប៤៦០.៣៥គីឡូក្រាម និងចាប់បានមេក្លោង១៦នាក់ ខ្សែរយៈបណ្ដាញចំនួន៥៧នាក់។


ដោយឡែក បើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាល រយៈពេល៩ខែឆ្នាំនេះ មានអ្នកប្រើប្រាស់គ្រឿងញៀន ស្ម័គ្រចិត្តមកទទួលយកសេវាបន្សាប និងពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ចំនួន៣,៣១១នាក់ ស្រី២២៧នាក់ ។ នៅតាមមណ្ឌលបណ្ដោះអាសន្នរបស់រដ្ឋ និងឯកជន បានទទួលព្យាបាល និងបន្សាបអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន៤,០៥៤ នាក់ ។ ក្នុងអំឡុងពេលនេះ អ្នកទទួលការបន្សាបគ្រឿងញៀនចំនួន៤,១៨១នាក់ ត្រូវបានធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម