Connect with us

ខួបកំណើតដ៏សែនឯការបស់ស្តេចកំប្លែង ទិនហ្វី ឈានចូលវ័យ ៥៨ ឆ្នាំមានតែតារាម្នាក់ប៉ុណ្ណោះដែលសរសេរពាក្យជូនពរ

ហុងកុង៖ ថ្ងៃទី២២ ខែមិថុនា ជាថ្ងៃកំណើតរបស់ស្តេចកំប្លែង Stephen Chow (ទិន ហ្វី) ឈានចូលវ័យ ៥៨ ឆ្នាំប៉ុន្តែឃើញថាមានតែតារាសម្តែងស្រីវ័យ ២៤ ឆ្នាំ Lin Yun ម្នាក់ប៉ុណ្ណោះដែលបានសរសេរពាក្យជូនពរដល់លោក។ Lin Yun ត្រូវបានមហាជនស្គាល់តាមរយៈរឿងរបស់ Chow “The Mermaid” ដែលលោកបានចំណាយពេលជាយូរក្នុងការផលិត។

ទំនាក់ទំនងរវាងអ្នកទាំង ២ ប្រៀបបីដូចជាឪពុកកូន និងជាមិត្តល្អអ៊ីចឹង។ Chow បានប្រាប់ថាលោកចូលចិត្តអត្តចរិត Lin Yun ដោយសារនាងជាក្មេងស្រីម្នាក់ដែលស្រស់ស្រាយ និងមានភាពរស់រវើកដែលអាចនាំយកនូវភាពសប្បាយរីករាយដល់មនុស្សគ្រប់គ្នា។

គួរបញ្ជាក់ដែរថា ថ្មីៗនេះដំណឹងបានលេចឡើងជាសាធារណៈថា Stephen Chow ជាប់បំណុលចំនួន ១ លានដុល្លាររហូតលោកត្រូវដាក់ផ្ទះបញ្ចាំដល់ធនាគារដើម្បីដោះបំណុល។ មិនត្រឹមតែប៉ុណ្ណោះ អតីតមិត្តស្រីរបស់លោកក៏បានទាមទារឱ្យលោកសងបំណុលចាស់ជិត ៩ លានដុល្លារដែលនឹងត្រូវប្រឈមនឹងបណ្តឹងនៅខែវិច្ឆិកាទៀតផង៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម