Connect with us

Lionel Messi គ្រោងបន្តកិច្ចព្រមព្រៀងថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ២០២៣

La Liga៖ ខ្សែប្រយុទ្ធ Lionel Messi ជិតចុះកិច្ចព្រមព្រៀងថ្មី ដែលនឹងបន្តនៅជាមួយក្លិប Barcelona រហូតដល់ឆ្នាំ២០២៣។

កីឡាករអាហ្សង់ទីនរូបនេះ បានមកចូលរួមជាមួយ Barcelona តាំងពីថ្នាលរបស់ក្លិបកាលពីឆ្នាំ២០០១ ដោយរកបាន៦២៩គ្រាប់ក្នុងការបង្ហាញមុខ៧២០លើកនៅគ្រប់ការប្រកួត និងក្លាយខ្លួនទៅជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតនាយុគសម័យនេះ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Lionel Messi គ្រោងនឹងចប់នៅដំណាច់រដូវកាលក្រោយ ហើយមានការប៉ាន់ប្រមាណថា គេអាចនឹងស្វែងរកការប្រកួតប្រជែងថ្មី។ ទោះយ៉ាងណា សារពត៌មានអេស្ប៉ាញ Mundo Deportivo បានឱ្យដឹងថា កីឡាករវ័យ៣២ឆ្នាំ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីបន្តជាមួយ Barcelona ដែលនឹងបន្តលេងជាមួយក្លិបពីរឆ្នាំទៀត។

បច្ចុប្បន្ន Barcelona មាន៥ពិន្ទុនាំមុខដាច់ក្រុម Real Madrid នៅលើតារាងកំពូល បន្ទាប់ពីលេងមួយប្រកួតទៀត ស្របពេល Messi រកបានគ្រាប់បាល់ អំឡុងពេលឈ្នះក្រុម Mallorca ៤-០ និងឈ្នះក្រុម Leganes ២-០ ចាប់តាំងពីបន្តរដូវកាល៕

Loading...

ពេញនិយម