Connect with us

លោក Frank Lampard ថា ពេញចិត្តនឹង Timo Werner តាំងពីមិនទាន់មកដឹកនាំ Chelsea

Premier League៖ លោក Frank Lampard បានឱ្យដឹងថា លោកបានតាមដាន និងពេញចិត្តទម្រង់លេងរបស់ខ្សែប្រយុទ្ធ Timo Werner តាំងពីលោកមិនទាន់បានមក Chelsea ម្ល៉េះ។

កីឡាករជម្រើសជាតិអាល្លឺម៉ង់ បានយល់ព្រមសំណើផ្ទេរមកកាន់ Chelsea ពីក្លិប RB Leipzig ជាមួយតម្លៃខ្លួន ៤៧,៥លានផោន និងកុងត្រារយៈពេល៥ឆ្នាំ។ ប៉ុន្តែ Timor Werner បន្តនៅជាមួយ RB Leipzig រហូតដល់ចប់យុទ្ធនាការ Bundesliga សិន មុនធ្វើដំណើរមកនាខែក្រោយ។

លោក Frank Lampard បានលើកឡើងពាក់ព័ន្ធនឹង Timo Werner ថា៖ “Werner គឺជាកីឡាករដែលលោកត្រូវការ។ លោកធ្លាប់តាមដានសមត្ថភាពរបស់គេជាយូរមកហើយ តាំងពីលោកមិនទាន់ទទួលបានការងារនៅ Chelsea។ គេជាកីឡាករដ៏មានទេសពកោសល្យម្នាក់ និងបង្កើតការលេងដ៏ល្អបំផុតមួយក្នុងរដូវកាលនេះ ហើយពីរដូវកាលមុនៗ ក៏ដូចគ្នាផងដែរ”។

សូមរំលឹកផងដែរថា Werner ជាកីឡាករទី២ ដែល Chelsea ទិញសម្រាប់រដូវកាល២០២០/២១ ចំណែកឯកីឡាករទី១នោះគឺ ខ្សែបម្រើជម្រើសជាតិម៉ារ៉ុក Hakim Ziyech៕

Loading...

ពេញនិយម