Connect with us

Undertaker ប្រកាសចូលនិវត្តន៍ក្នុងវ័យ ៥៥ឆ្នាំ ក្រោយប្រឡូកក្នុងវិស័យកីឡាកាសអស់រយៈពេលជិត ៣០ឆ្នាំ

រដ្ឋតិចសាស់៖ Mark Calaway ត្រូវបានមហាជនស្គាល់ច្បាស់តាមរយៈឈ្មោះ Undertaker សមាជិក WWE ដែលរាល់ពេលលោកបង្ហាញវត្តមានលើសង្វៀនម្តងៗ បានធ្វើឱ្យមនុស្សជាច្រើនមានភាពញញើតជាខ្លាំង។ Undertaker បានប្រឡូកក្នុងវិស័យកីឡាកាស WWE ដំបូងតាំងពីឆ្នាំ ១៩៩០ ម្ល៉េះ។ រយៈពេល ជិត ៣០ ឆ្នាំមកនេះ លោកទទួលបានជោគជ័យក្នុងការប្រកួតដោយឈ្នះនូវខ្សែក្រវ៉ាត់ជើងឯក និងបទពិសោធន៍ជាច្រើនផងដែរ។

ប៉ុន្តែ ថ្មីៗនេះ លោកបានប្រកាសចូលនិវត្តន៍ហើយក្នុងវ័យ ៥៥ ឆ្នាំហើយ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ប្រសិនជាប្រធាន WWE លោក Vince McMahon ត្រូវការលោកក្នុងករណីបន្ទាន់ណាមួយ លោកនឹងធ្វើការពិចារណាបង្ហាញវត្តមានសាជាថ្មី៕

ប្រភព៖ ladbible

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម