Connect with us

ការធ្វើដំណើរចេញចូលរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា អាចចេញទៅប្រទេសវៀតណាម និងពលរដ្ឋវៀតណាម អាចចូលមកកាន់ប្រទេសកម្ពុជាវិញ ប៉ុន្តែតម្រូវឱ្យគោរពតាមវិធានការរួមដែលក្រសួងសុខាភិបាលកម្ពុជា កំពុងអនុវត្តចំពោះគ្រប់អ្នកដំណើរចូលមកកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់នូវការចម្លងវីរុសកូវីដ១៩។

ការអនុញ្ញាតសម្រាប់ការធ្វើដំណើរចេញចូលរវាងប្រទេសកម្ពុជា និងវៀតណាម បានធ្វើឡើងដោយកំណត់ទូតលេខ ១១៧២ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើជូនស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម