Connect with us

កំពុងតែថតរឿងសុខៗ ស្រាប់តែទទួលដំណឹងថាម្តាយបានមរណភាព

ភ្នំពេញ៖ នរណាទប់ចិត្តបាន បើនៅថតរឿងសុខៗ ស្រាប់តែទទួលដំណឹងថាម្តាយរបស់ខ្លួនទទួលមរណភាព ចាកចោលកូនស្រីទាំងមិនទាន់ដង្ហើមម្តាយបន្តិចសោះនោះឡើយ។

អ្នកស្រី អ៊ុំ សក្កណា តារាសម្តែងជើងចាស់ ដែលប្រិយមិត្តចំណាំឃើញរូបគាត់សម្តែងជាតួម្តាយ គ្រប់ខ្សែភាពយន្តទៅហើយ ពេលនេះអ្នកស្រីពិតជាទប់ទឹកភ្នែកមិនជាប់ ចង់គាំងបេះដូងទៅហើយ ពេលឮថាម្តាយលាចាកលោកនេះទៅហើយ។

ប្រិយមិត្តជាច្រើន បានសរសេរពាក្យខ្លះៗដើម្បីចូលរួមរំលែកទុក្ខដល់អ្នកស្រី អ៊ុំ សក្កណា ដោយម្នាក់ៗសោកស្តាយជាខ្លាំងចំពោះអ្នកស្រី ដែលបានបាត់បង់ម្តាយជាទីស្រឡាញ់។ បន្ថែមពីនេះ អ្នកស្រី បានត្រលប់មកចូលរួមធ្វើពិធីបុណ្យសពម្តាយរបស់ខ្លួន ដោយផ្អាកការថតរឿងជាបណ្តោះអាសន្ន រង់ចាំធ្វើពិធីបុណ្យចប់សព្វគ្រប់សិន ទើបវិលមកសម្តែងឡើងវិញ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com