ចូលរួមគាំទ្របន្លែសុវត្ថិភាព! ក្រសួងកសិកម្ម កំពុងជំរុញការបង្កើតផ្សារណាត់បន្លែសុវត្ថិភាព និង ផលិតផលសុវត្ថិភាព នៅតាមបណ្តាខេត្ត ទូទាំងប្រទេស
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញការរៀបចំផ្សារណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព នៅតាមបណ្តាខេត្ត ដែលមានសក្តានុពលកសិកម្មនានា ក្នុងគោលបំណងបំផុសឲ្យប្រជាជនទូទៅ មានចំណាប់អារម្មណ៍ក្នុងទិញបន្លែដែលមានគុណភាព និងសុវត្តភាព យកទៅបរិភោគ និងបង្ហាញឲ្យអ្នកទទួលទិញដុំយកទៅលក់នៅផ្សារដ៏ទៃ បានទទួលស្គាល់ពីសមត្ថភាពនៃការផលិតបន្លែប្រកបដោយគុណភាព និងសុវត្តភាពរបស់កសិករ ក្នុងខេត្តនោះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការរៀបចំពិធីផ្សារណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព គឺស្ថិតក្រោមគម្រោងសាកល្បងលើកដំបូងរបស់រាជរដ្ឋាភិបាលសម្រាប់ការជំរុញផលិតកម្មស្បៀងក្នុងខេត្តគោលដៅចំនួន ១១ ដែលបានបោះទុនវិនិយោគចំនួនប្រមាណ ២០លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា គម្រោងខាងលើនេះមានគោលបំណងការលើកស្ទួយផលិតផលកសិកម្មជាតិ និងកាត់បន្ថយការនាំចូល ដោយត្រូវបង្កើនការផលិតនូវផលិតផលកសិកម្មប្រកបដោយគុណភាពនិងសុវត្តិភាព និងបង្កើនប្រាក់ចំណូលរបស់កសិករខ្នាតតូច និងមធ្យម ដែលកំពុងមានបញ្ហាប្រឈមនឹងការធ្វើចំណាកស្រុក តាមរយៈ៖
- ការបង្វែរទិសដៅនៃការផលិត ពីការអភិវឌ្ឍតាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍតាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម
- ការបញ្ចូលបច្ចេកទេសទំនើបនៃការដាំដុះដំណាំ ការប្រើប្រាស់ពូជដំណាំ ការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ និងការផលិតនូវផលិផលកសិកម្មប្រកបដោយគុណភាព និងសុវត្តិភាព
- ការបញ្ចូលបច្ចេកទេសស្រោចស្រពដំណក់ទឹក
- ការកែលម្អរចនាសម្ព័ន្ធខ្សែចង្វាក់ផលិតកម្មក្នុងការផលិត
- ការផលិតតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ
- ការផ្តល់នូវចំណេះដឹងដល់កសិករក្នុងការផលិត វេចខ្ចប់ ស្របតាមស្តង់ និងតម្រូវការទីផ្សារ
លើសពីនេះទៀត គម្រោងសាកល្បងនេះបាន និង កំពុងចូលរួមចំណែកក្នុងការផ្តល់ជាចក្ខុវិ ស័យ និងការរៀបចំកសាងគោលនយោបាយជាយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍវិស័យកសិកម្មជាតិ សម្រាប់ឆ្នាំ ២០១៩ ដល់ឆ្នាំ២០៣០ ដែលត្រូវប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្ម ទំនើប មានលក្ខណៈប្រគួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តភាព ដែលនាំដល់ការកើនឡើងនៃប្រាក់ចំណូលគ្រួសារកសិករស្របតាមកំណើនសេដ្ឋកិច្ច ប្រកបដោយវិបុលភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍