ក្លិប Real Betis បានឈានដល់ការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Rubi
La Liga៖ ក្លិប Real Betis បានក្លាយជាក្លិបដំបូង La Liga ដែលបណ្តេញគ្រូបង្វឹកចាប់តាំងពីរដូវកាលចាប់ផ្តើមឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកដោយសារតែជំងឺរាតត្បាត COVID-19 ដែលបានបណ្តេញ Rubi ដែលមិនបានឈ្នះការប្រកួតបីប្រកួតដំបូងរបស់ក្រុមក្នុងការវិលត្រឡប់មកធ្វើសកម្មភាពបាល់ទាត់វិញ។
ក្រុម Real Betis បានចាញ់ការប្រកួតលើកដំបូងរបស់ពួកគេក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុម Sevilla និងបានលទ្ធផលស្មើគ្នា ២-២ ជាមួយក្រុម Granada នៅពាក់កណ្តាលសប្តាហ៍ ខណៈដែលចុងក្រោយបានចាញ់ ១-០ កាលពីថ្ងៃសៅរ៍ក្នុងជំនួបជាមួយ Athletic Bilbao ។
Real Betis បានចេញសេចក្តីថ្លែងការណ៍មួយកាលពីព្រឹកថ្ងៃអាទិត្យថា លោក Rubi ត្រូវបានដកតំណែងជាគ្រូបង្វឹក និង អស់ភារកិច្ចនៅក្នុងក្លិបហើយ ខណៈអតីតកីឡាករ Real Betis លោក Alexis Trujillo នឹងទទួលបន្ទុកក្រុមសម្រាប់ ៨ ប្រកួតចុងក្រោយនៃរដូវកាលនេះ។
បរាជ័យ កាលពីចុងសប្ដាហ៍ទៅ បានធ្វើឱ្យ Real Betis ឈរលេខ ១៤ ក្នុងតារាងដោយមាន ៣៤ ពិន្ទុបន្ទាប់ពី ការលេង ៣០ ប្រកួត លើស ៨ ពិន្ទុលើក្រុម Real Mallorca ដែលស្ថិតនៅតំបន់កាត់ចោល។
សូមបញ្ចាក់ផងដែរថា លោក Rubi ត្រូវបានតែងតាំងជាគ្រូបង្វឹក Real Betis កាលពីរដូវក្តៅមុន បន្ទាប់ពីដឹកនាំ Espanyol បានលេខ ៧ កាលពីរដូវកាលមុន៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍