កូនឆ្កែចំនួន ៣៨ ក្បាលងា ប់គរជើងគ្នាលើយន្តហោះអ៊ុយក្រែនដែលបានចុះចតនៅព្រលានយន្តហោះ តូរ៉ុនតូ
កាណាដា៖ មន្ត្រីកាណាដា បានបើកការស៊ើបអង្កេតមួយក្រោយប្រទះឃើញកូនឆ្កែជាច្រើនក្បាលបានងា ប់នៅលើយន្តហោះដែលបានហោះពីប្រទេសអ៊ុយក្រែន និងបានចុះចតនៅព្រលានយន្តហោះ តូរ៉ុនតូ កាលពីសប្តាហ៍មុន។
យោងតាមទីភ្នាក់ងារអធិការកិច្ចអាហារកាណាដា បានបញ្ជាក់ថា យន្តហោះអ៊ុយក្រែន បានចុះចតនៅព្រលានយន្តហោះ តូរ៉ុនតូ កាលពីថ្ងៃទី១៣ ខែមិថុនា និងបានប្រទះឃើញកូនឆ្កែ Bulldog បារាំងប្រមាណ ៥០០ ក្បាលដែលក្នុងនោះ ៣៨ ក្បាលបានងា ប់គរជើងគ្នា រីឯសេសសល់ទាំងប៉ុន្មាន ក៏កំពុងស្ថិតក្នុងស្ថានភាពខ្សោយ គ្មានកម្លាំងកំហែងដោយកង្វះជាតិទឹក និងមានអាការៈក្អួតផងដែរ។
គួរបញ្ជាក់ដែរថា Bulldog គឺជាពូជឆ្កែដ៏ពេញនិយមមួយក្នុងប្រទេសកាណាដាដែលអាចលក់ក្នុងតម្លៃថ្លៃ។ ព្រលានយន្តហោះអន្តរជាតិ អ៊ុយក្រែង ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែលផ្តល់នូវការចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏សោកសៅនៃជីវិតសត្វនៅលើជើងហោះហើររបស់ខ្លួន ហើយពេលនេះពួកគេក៏កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការស៊ើបអង្កេតផងដែរ៕
ប្រភព៖ Insider
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍