Connect with us

ថ្នាំដូចក្រមុំផ្សាយលើបណ្ដាញសង្គម អាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

បច្ចុប្បន្ននៅតាមបណ្ដាញសង្គមហ្វេសប៊ុកមានការលក់ថ្នាំសុល ថ្នាំលាប ថ្នាំបន្តក់ ដែលជួយឱ្យប្រដាប់ភេទស្ត្រីវិលមករកសភាពដើមដូចក្រមុំម្ដងទៀត។

ចំពោះបញ្ហានេះលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឱ្យដឹងថា ថ្នាំសុលដែលគេផ្សព្វផ្សាយនោះគ្មានប្រសិទ្ធភាពដូចអ្វីដែលអ្នកនាំចូលផលិតផលបង្ហោះប្រាប់ឡើយ ហើយថ្នាំទាំងអស់នោះភាគច្រើន មិនត្រូវបានអនុញ្ញាតឱ្យលក់ និងប្រើប្រាស់ពីក្រសួងសុខាភិបាលទេ។

លោកបានបន្តទៀតថា ផលិតផលដែលបាន និងកំពុងផ្សាយថា ជួយឱ្យប្រដាប់បន្តពូជវិលមក តឹងហាប់ណែនដូចក្រមុំម្ដងទៀត ហើយជួយមិនឱ្យធ្លាក់ស បំបាត់ក្លិន ពិតជាប៉ះពាល់ចំពោះសុខភាពដែលអាចបំផ្លាញប្រដាប់ភេទស្ត្រីឱ្យរលាក រលួយ ស្អិត ហើម ស្ងួត រមាស់ រលាក អាលែកហ្ស៊ី បើករណីធ្ងន់ធ្ងរកើតជាជំងឺមហារីកទៀត។

បន្ថែមពីនោះថ្នាំដែលគេផ្សព្វផ្សាយថាជួយឱ្យដូចក្រមុំម្ដងទៀត អាចបង្កឱ្យមានមេរោគត្រង់ចំណុចនោះ ថែមទាំងមានការរំខានដល់អ័រម៉ូនរបស់ស្ត្រី អាចបង្កទៅជាជំងឺកាមរោគ ដែលអាចចម្លងទៅដៃគូ មានជំងឺរោគស្ត្រីមិនងាយព្យាបាល ក៏មិនសង្ឃឹមថាអាចជា ត្រលប់មកធម្មតាវិញទេ (ពិការផ្លូវភេទ) រហូតដល់ប្រហែលលែងរួមភេទបានជារៀងរហូតហើយ។

វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំអស់ទាំងនោះ យើងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន ព្រោះអ្នកដែលណែនាំឱ្យប្រើប្រាស់លើបណ្ដាញសង្គមទាំងនោះគ្មានជំនាញ គ្មានសញ្ញាបត្រពាក់ព័ន្ធឡើយ ហើយអ្នកដែលគេជួលមកផ្សាយក៏មិនបានសិក្សាលម្អិត និងមិនសូវមានចំណេះដឹងគ្រប់គ្រាន់ផ្នែករោគស្រ្តីនោះទេ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com