Connect with us

របួសរបស់ Frenkie de Jong អាចនឹងខកខានជួយ Barcelona ប៉ះ Celta Vigo និង AT Madrid

La Liga៖ ខ្សែបម្រើ Frenkie de Jong របស់ក្លិប Barcelona អាចនឹង ខកខានការប្រកួតបន្ទាប់របស់ក្រុមជាមួយក្រុម Athletic Bilbao បន្ទាប់ពីក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (២១ មិថុនា កន្លងទៅ) ថា គេបានរងរបួសសាច់ដុំកំភួនជើងនៅជើងខាងស្តាំរបស់គេ។

ទន្ទឹមនឹងនោះ កីឡាករអន្តរជាតិហុល្លង់ Frenkie de Jong មិនអាចជួយក្រុមយកឈ្នះ Sevilla បាននោះទេ កាលពីចុងសប្ដាហ៍ ពោលគឺបានលទ្ធផលស្មើ ០-០ ។ យ៉ាងណាមិញ លោក Quique Setien បាននិយាយថា De Jong ត្រូវមានការប្រុងប្រយ័ត្ន ព្រោះបើការរងរបួសនេះកាន់តែធ្ងន់ធ្ងរ អាចជាការភ័យខ្លាច ខណៈក្លិប បានចេញរបាយការណ៍វេជ្ជសាស្រ្តដោយនិយាយថា កីឡាកររូបនេះមិនអាចហ្វឹកហាត់បានទេ ។

បច្ចុប្បន្ន Barca ឈរពីក្រោម Real Madrid ដោយមាន ៦៥ពិន្ទុស្មើគ្នា ខណៈ Barcelona នឹងត្រូវប៉ះ Celta Vigo នៅថ្ងៃអង្គារ (២៣ មិថុនា) , មុនពេលការប្រកួតក្នុងទឹកដីខ្លួនឯង ជាមួយក្រុមលេខ ៣ Atletico Madrid នៅថ្ងៃពុធបន្ទាប់៕

Loading...

ពេញនិយម