ខ្សែប្រយុទ្ធ Edinson Cavani និង Thomas Meunier បដិសេធបន្តកិច្ចសន្យារយៈពេលខ្លីជាមួយ PSG
Ligue 1៖ វិទ្យុបារាំង RMC បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២១ មិថុនា) ថាខ្សែប្រយុទ្ធ Edinson Cavani និង Thomas Meunier បានបដិសេធមិនព្រមចុះកិច្ចសន្យារយៈពេលខ្លីនោះឡើយ ជាមួយក្លិបអ្នកមានរបស់ប្រទេសបារាំង PSG ពោលគឺការចុះកិច្ចសន្យាថ្មីរយៈពេលខ្លីនេះអាច អនុញ្ញាតឱ្យពួកគេលេងវគ្គផ្តាច់ព្រ័ត្រឱ្យក្រុម PSG និងការប្រកួតវនៃក្របខណ្ឌ Champions League ជាមួយ Paris St Germain ជាបន្តទៀត។
កិច្ចសន្យារបស់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ និងខ្សែការពារបែលហ្ស៊ិក Thomas Meunier នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនានេះហើយ ខណៈដែលពួកគេមិនឱ្យចូលរួមប្រកួត French Cup និង League Cup វគ្គផ្តាច់ព្រ័ត្រក៏ដូចជាការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នាទីក្រុង Lisbon បាននោះទេ។
កាលពីចុងសប្តាហ៍មុននាយកផ្នែកកីឡារបស់ PSG លោក Leonardo បាននិយាយថា Cavani នឹងមិនត្រូវបានផ្តល់កិច្ចព្រមព្រៀងសម្រាប់រដូវកាលក្រោយនោះទេ ប៉ុន្តែលោក សង្ឃឹមថានឹងរក្សាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេរបស់ក្លិបរូបនេះដើម្បីលេង Champions League បន្ទាប់ពី PSG មានសិទ្ធិឡើងទៅវគ្គ ៨ ក្រុមចុងក្រោយជាបន្តទៀត៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍