ព្រឹកនេះ ក្រសួងសុខាភិបាលរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩, ១នាក់ថែមទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១នាក់ថែមទៀត ដែលជាករណីនាំចូលពីសហរដ្ឋអាមេរិក។ គិតមកទល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩សរុបចំនួន ១៣០នាក់ ក្នុងនោះ ១២៧នាក់ បានជាសះស្បើយ។
ចំពោះករណីនាំចូលថ្មីនេះ គឺជាបុរសខ្មែរ មានសញ្ជាតិអាមេរិកកាំង អាយុ ៦៦ឆ្នាំ (រស់នៅសហរដ្ឋអាមេរិក) មានអាសយដ្ឋាននៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីអាមេរិក មកដល់កម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ទទួលលទ្ធផលវិជ្ជមានកូវីដ១៩។ បច្ចុប្បន្ន គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចំណែក អ្នកដំណើរដែលជិះជើងហោះហើរជាមួយបុរសខាងលើ ចំនួន ១១២នាក់ ដែលមានជនជាតិខ្មែរ៨៩នាក់ និងបរទេស ២៣នាក់ តេស្តអវិជ្ជមានកូវីដ១៩ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ និងសណ្ឋាគារមួយនៅភ្នំពេញ៕
អត្ថបទ៖ លាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍