Connect with us

ក្នុងពេល១សប្ដាហ៍ខាងមុខ បណ្ដាខេត្តជាប់ប្រទេសថៃ និងវៀតណាម អាចមានភ្លៀងធ្លាក់ខ្លាំង

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម, កម្ពុជា កំពុងរងឥទ្ធិពលខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើផ្ទៃប្រទេស។

ស្ថានភាពបែបនេះ ធ្វើឱ្យបណ្ដាខេត្តនៅវាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅបង្គួរ ក្នុងនោះ ក៏មានផ្នែកខ្លះ នៃបណ្ដាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ ភាគខាងក្រោម និងភាគខាងកើតជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២៤ ដល់ ៣០ ខែមិថុនានេះ។

សេចក្ដីជូនដំណឹងបន្តថា បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិត ខ្សោយទៅបង្គួរ ខណៈបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីកម្រិត តិចទៅបង្គួរ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម