Connect with us

ម្ដាយរបស់អតីតស្ដេចប្រដាល់លោក អេ ភូថង បានទទួលមរណភាពហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក អេ ភូថង បានបាត់បង់អ្នកមានគុណ ដែលបានលាចាកលោកនេះ ដោយលោក បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ដើម្បី បង្ហាញពីទុក្ខក្រៀមក្រំរបស់ក្រុមគ្រួសាររបស់លោក។

លោក អេ ភូថង អតីតស្ដេចប្រដាល់កម្ពុជា ជាគ្រួបង្វឹកប្រដាល់ និងអាជ្ញាកណ្ដាលមួយរូប បានបង្ហោះដូច្នេះថា៖ “ម្ដាយខ្ញុំ បានទៅចោលខ្ញុំហើយ”។

ម្តាយរបស់លោក អេ ភូថង អ្នកស្រី អ៊ុត អន វ័យ៥៨ឆ្នាំ ត្រូវបានរាយការណ៍ថា មានជំងឺមហារីកដំណាក់កាលចុងក្រោយ និងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០កន្លងទៅ។ សេចក្ដីរាយការណ៍ឱ្យដឹងថា អ្នកស្រី ជាប់ឃុំនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ក្រោមបទចោទ “លក់មនុស្សសម្រាប់ឆ្លងដែន” ដោយត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ៕

អត្ថបទ៖ លាភ

Loading...

ពេញនិយម