Connect with us

ប្រទេសបារាំង អនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់វិញហើយ

បារាំង៖ រដ្ឋាភិបាលប្រទេសបារាំង បានប្រកាសអនុញ្ញាតឱ្យ អ្នកគាំទ្រ អាចចូលទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់វិញហើយ។

បន្ទាប់ពីមានភាពរអាក់រអួលដោយសារជំងឺកូវីដ១៩ រដ្ឋាភិបាលបារាំង បានបើកភ្លើងខៀវឱ្យមានការប្រកួតក្នុងវិស័យកីឡាឡើងវិញ ខណៈការប្រកួតបាល់ទាត់ ក៏អនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនានាទីលានទៀត ប៉ុន្តែចំនួនអ្នកគាំទ្រនេះ គឺកំណត់ត្រឹម៥ពាន់នាក់ចុះទៅ។ សេចក្តីប្រកាសនេះ នឹងអនុម័តចាប់ពីថ្ងៃទី១១ ខែកក្កដា ទៅ។

លីគកំពូលបារាំង បានបញ្ចប់មុនពេលកំណត់ហើយ ដោយ PSG ជាអ្នកគ្រងជើងឯក និងមិនមានក្លិបត្រូវកាត់ចេញទេនៅរដូវកាលនេះ។ យ៉ាងណា ពានរង្វាន់ French Cup និង League Cupបានដំណើការដល់វគ្គផ្តាច់ព្រ័ត្រដូចគ្នា តែមិនទាន់កំណត់កាលបរិច្ឆេទឡើយ។ ដូចនេះ អ្នកគាំទ្រនៅតែមានឱកាសចូលទស្សនាការប្រកួតបាល់ទាត់នេះដោយផ្ទាល់ រួមទាំងការប្រកួត កម្តៅសាច់ដុំមុនបើករដូវកាលថ្មីផងដែរ។

វគ្គផ្តាច់ព្រ័ត្រ French Cup រដូវកាលនេះ គឺ PSG ត្រូវប៉ះ Saint Etienne ខណៈ វគ្គផ្តាច់ព្រ័ត្រ French League Cup គឺ PSG ដដែលត្រូវជួបនឹង Lyon៕

Loading...

ពេញនិយម