Connect with us

អ្នកចាត់ការ Everton ត្រូវចោទប្រកាន់ពីបទគេចពន្ធ

Premier League៖ រដ្ឋអាជ្ញានៃប្រទេសអេស្ប៉ាញ បានចោទប្តឹងលោក Carlo Ancelotti អ្នកចាត់ការ Everton ពីបទគេចពន្ធ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។

បុរសជនជាតិអ៊ីតាលី វ័យ៦១ឆ្នាំ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ថា លោកបានគេចពន្ធ ដែលមានជាទឹកប្រាក់សរុបជាង ១លានអឺរ៉ូ ដោយបទល្មើសនេះ កើតចេញពីការដែលលោកមិនបានបញ្ជាក់ពីចំណូលពិតប្រាកដ កាលពីលោកធ្វើជាគ្រូបង្គោលក្លិប Real Madrid កំឡុងឆ្នាំ ២០១៤-២០១៥។

ទោះយ៉ាងណាក្ដី មកទល់នឹងពេលនេះលោក Ancelotti មិនទាន់ឆ្លើយតបយ៉ាងណាឡើយ ហើយខាងក្លិប Everton វិញ ក៏មិនបានឆ្លើយឆ្លងយ៉ាងម៉េចដែរទាក់ទិននឹងរឿងនេះ។

នេះមិនមែនជារឿងថ្មីឡើយ នៅប្រទេសអេស្ប៉ាញ ដោយកីឡាករ និង គ្រូបង្វឹកបាល់ទាត់ល្បីៗដូចជា ខ្សែប្រយុទ្ធ Cristiano Ronaldo, ខ្សែប្រយុទ្ធ Diego Costa និងលោក Jose Mourinho សុទ្ធតែត្រូវបានចោទប្រកាន់រឿងគេចពន្ធទាំងអស់ ហើយពួកគេ ក៏បានយល់ព្រមបង់ប្រាក់ពិន័យផងដែរ ដើម្បីបញ្ចប់រឿង៕

Loading...

ពេញនិយម