មិនធម្មតា ពលរដ្ឋខ្មែរ ជាង១លាននាក់ បានធ្វើដំណើរទៅក្រៅប្រទេស ក្នុងនោះភាគច្រើន គឺ ទៅដើរលេងកម្សាន្ត
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បង្ហាញថា ទេសចរកម្ពុជា ដែលចេញទៅក្រៅប្រទេស រយៈពេល ៧ខែ ឆ្នាំ២០១៨ មានចំនួន ១លាន ១សែននាក់ គឺមានការកើនឡើង ១០,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧ ។ ភាគច្រើនចំនួនប្រជាជនកម្ពុជា ចេញដំណើរទៅប្រទេសក្នុងតំបន់ ដែលមានដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ចិន កូរ៉េ និង ជប៉ុនជាដើម។ ចំណែកឯគោលបំណងរបស់ពួកគេភាគច្រើន គឺ ទៅដើរកម្សាន្ត បំពេញការងារ ធ្វើអាជីវកម្ម និងព្យាបាលជំងឺ ។
ការកើនឡើងនៃចំនួនប្រជាជនកម្ពុជាទៅទេសចរនៅក្រៅប្រទេស បានបង្ហាញពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរកាន់តែល្អប្រសើរឡើង និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។ អ្នកជំនាញទេសចរណ៍ មានជំនឿថា កំណើនប្រជាជនកម្ពុជាចេញដំណើរទៅកម្សាន្តនៅក្រៅ ប្រទេស នឹងបន្តកើនឡើងថែមទៀត ប្រសិនបើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅបន្តកើនឡើង។
ជាងនេះទៅទៀត ការភ្ជាប់ជើងហោះហើរកាន់តែច្រើន រួមទាំងការខិតខំរបស់រាជរដ្ឋាភិបាលក្នុងពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយបណ្តាប្រទេសក្នុងតំបន់ និង ពិភពលោក វានឹងជួយជំរុញដល់អ្នកទេសចរកម្ពុជា ទៅក្រៅប្រទេសកាន់តែច្រើន។ រាជរដ្ឋាភិបាល បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងរក្សាបានកំណើនរឹងមាំក្នុងរង្វង់៧ភាគរយ រយៈពេលពី-បីឆ្នាំជាប់គ្នាទៅមុខទៀត ដោយការរំពឹងទុក ពីការងើបឡើងនៃកំណើនសេដ្ឋកិច្ចបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ។ ក្នុងនោះដែរ តាមការរំពឹងទុក ប្រាក់ចំណូលរបស់ប្រជន កម្ពុជាម្នាក់ គិតជាមធ្យមនឹងកើនដល់ជាង ១៥០០ដុល្លារ នៅដំណាច់ឆ្នាំ ២០១៨នេះ។
ដោយឡែកក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨ ដូចគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិ ដែលមក ទស្សនាកម្ពុជាមានចំនួន ៣,៤៥លាននាក់ កើនឡើង ១១,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ។ ក្នុងនោះពួកគេបានទៅទស្សនាតំបន់អាទិភាពនានារបស់កម្ពុជា រួមមាន៖ សៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិ ១,៥៤លាននាក់ កើនឡើង ៩%។ តំបន់ភ្នំពេញ ទទួលបានទេសចរអន្តរជាតិ ១,៩១លាននាក់ កើនឡើង ១៣%។ តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិជិត ៥៩ម៉ឺននាក់ កើនឡើង ៣៤,៥%។ តំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ត ទទួលបានទេសចរអន្តរជាតិ ៤៧៩៤១នាក់ កើនឡើង ១០,៦%៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍